ជិះកង់ហាត់ប្រាណដល់ព្រែកហូរអី រកអាហារពេលព្រឹកឆ្ងាញ់ មក Brew Park មក!

អ្នកណាខ្លះដូចអេដមីន? ទីក្រុងស្ត្រេសពេក ពេលខ្លះក៏ជិះកង់ ជិះម៉ូតូដល់តាខ្មៅឲ្យស្រឡះមុខស្រឡះមាត់។ ឥឡូវអេដមីនស្គាល់កន្លែងញ៉ាំអាហារពេលព្រឹក និងថ្ងៃឆ្ងាញ់មួយកន្លែងនៅភីធីធី ព្រែកហូរ ៥០ ម៉ែត្រក្នុងក្រុងតាខ្មៅយើង។ ចឹងអត់បាច់ភ័យជិះឆ្ងាយ ពិបាករកអីហូបទេ។

Brew Park នេះចាប់ផ្ដើមបើកលក់ពីម៉ោង ៧ៈ០០ ព្រឹក រហូតដល់ម៉ោង ២ៈ០០ ថ្ងៃត្រង់ ដែលមានការតុបតែងក្នុងហាងស្អាតផាសុកភាព អត់បាច់ភ័យជិះកង់​ ឬ ម៉ូតូក្ដៅ ហើយមកញ៉ាំកន្លែងក្ដៅទៀតនោះទេ នៅ  Brew Park មានម៉ាស៊ីនត្រជាក់ស្រួលខ្លួន។ លើសពីនេះទៀតនៅ Brew Park នោះក៏មានបន្ទប់ VIP សម្រាប់បងប្អូនណាដែលទៅគ្នាច្រើនអីហ្នឹង ថាទៅ​ការដេគ័ររបស់ហាងគាត់ប្លែកភ្នែកម៉្យាងដែរ។​ 

រវល់តែរៀបរាប់ពីហាង តែមិនភ្លេចរឿងម្ហូបទេ! នៅទីនេះ ម្ហូបមានច្រើន​ជម្រើស តាំងពីម្ហូបអ៊ឺរ៉ុប​ ដូចជាប៊ឺហ្គឺ ស៉្បាហ្គាទី សាឡាដ អីជាដើម នៅមានម្ហូបអាស៊ីទៀត មានទាំងបាយ សម្លរ ហើយបើគុយទាវវិញគឺមានគ្រប់មុខតែម្ដង គ្មានឲ្យខ្វះចន្លោះកន្លែងណាមួយទេ ជាពិសេសគឺម្ហូបខ្មែរហ្នឹងម៉ង។ មុខម្ហូបមានមកពីគ្រប់ទ្វីប គ្រប់តំបន់ និយាយទៅច្រើនមុខម៉ង សំខាន់ឆ្ងាញ់ៗទៀត ញ៉ាំំហើយដឹងតែជាប់ចិត្ត។ 

ប៉ុន្តែនៅមានមុខម្ហូបមួយមុខ ដែល FoodBuzz ធានាថាបងប្អូនដឹងតែប្លែកមាត់ម៉ង ពេលបានញ៉ាំហើយមិនត្រឹមជាប់តែចិត្តទេ តែមួយមុខនេះជាប់ទាំងកាយទៀត នោះគឺ គុយទាវសាច់គ្រំ ដែលជាម្ហូបប្រចាំហាង​ ​Brew Park នេះតែម្ដង។ គ្រាន់តែឮឈ្មោះក៏ដឹងថាជាមុខម្ហូបហាង Brew Park​ ទើបតែបង្កើតថ្មីដែរ​ សាច់គុយទាវរបស់ហាងនេះស្វិត ហើយឆ្ងាញ់ទៀត មិនតែប៉ុណ្ណឹងទេ សាច់ដាក់មកគឺថាញ៉ាំមួយឆ្អែត ហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ ​ដែលទឹកស៊ុបមានជីវជាតិទៀត ហើយរសជាតិមិនដិតខ្លាំងស័ក្ដិសមសម្រាប់គ្រប់វ័យ គ្រឿងដែលគាត់ប្រើក្នុងម្ហូបមួយៗគឺសុទ្ធរបស់ល្អៗ។ មិនតែប៉ុណ្ណោះរាល់គ្រឿងដាក់បន្ថែម គ្រឿងផ្សំ និងម្ហូបដែលគាត់ផ្ដល់ទៅភ្ញៀវគឺសុទ្ធតែគ្រឿងស្រស់ៗ ថ្មីៗហើយធ្វើខ្លួនឯងទៀត។

មួយមុខទៀតក៏មិនអាចបំភ្លេចបានដែរនោះគឺ ហ្វឺរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍របស់ហ្វឺរនៅទីនេះគឺ ឆ្នាំងដីដែលដាក់ទឹកស៊ុបមកពុះគ្រុចៗ ដែលរក្សាទឹកស៊ុបក្ដៅបានយូរ។ ទំនងណាស់មែនអត់? សាច់ក៏ច្រើន បន្លែក៏ច្រើន មួយចានដឹងតែឆ្អែតខ្លាំង។ ​​

ក្រៅពីម្ហូបដ៏ឈ្ងុយឆ្ងាញ់ ខាង Brew Park មានភេសជ្ជៈជាច្រើនមុខទៀត ចង់បានកាហ្វេក៏មានដែរ បើទឹកផ្លែឈើវិញមិនថាកិន ឬក្រឡុកទេគឺមានទាំងអស់ ហើយពេលបានញ៉ាំចូលមាត់តែមួយក្រេបទេណា មានអារម្មណ៍ថាស្រស់ស្រាយ ហើយស្រឡះមុខតែម្ដង។ 

ចង់ញ៉ាំម្ហូបបែបខ្មែរ បែបបរទេស ឆ្ងាញ់ៗ ហើយស្រស់ៗ នៅក្នុងបរិយាកាសថ្មី ប្លែកហើយបរិសុទ្ធអី កុំភ្លេច Brew Park ណា។ ធានាថាពេលបានញ៉ាំម្ដង ហើយតែមកញ៉ាំទៀតហើយ បើម្ហូបមានច្រើនជម្រើសបែបនេះនោះ ដល់តែសាកគ្រប់មុខបានអស់ចិត្ត។ ចឹងបានមកដល់ព្រែកហូរអី ឈៀងចូល Brew Park ផង។!  

ទូរស័ព្ទ៖ 017 626 666
ទីតាំង៖ PTT Station & Café Amazon Prek Ho 50M
ព័ត៌មាន៖ https://www.facebook.com/rtnkbrewpark 

អត្ថបទគួរតែអានបន្ទាប់