Brew by RTK Coffee & Restaurant
- Mekong River Street, Sangkat Chrouy Changvar, Khan Chrouy Changvar, Phnom Penh (Next to Platinum Sport Club)
- 096 626 6666/071 256 6666/078 266 666
នរណាដែលថាមិនចូលចិត្តបទពិសោធន៍អង្គុយស្រង់ក្លិនកាហ្វេក្ដៅៗ ឬ កាហ្វេត្រជាក់ចិត្តអមដោយតន្ត្រីបែប Classic រំងាប់អារម្មណ៍ចាក់អមបរិយាកាសរស់រវើក អង្គុយជួបជុំមិត្តភក្តិជុំវិញតុកាហ្វេ? សម្រាប់អ្នកខ្លះវិញ នេះស្ទើតែជាទម្លាប់ប្រចាំថ្ងៃស្រាប់ទៅហើយ។ តែថ្ងៃនេះកាន់តែពិសេសជាងការក្រេបកាហ្វេ ស្ដាប់បទចម្រៀងកំដរអារម្មណ៍!
Brew by RTK Coffee & Restaurant ជាទីតាំងនៅជ្រោយចង្វារ ហើយអ្នកប្រហែលជាកំពុងគិតថាឆ្ងាយណាស់មែនទេ? ទោះបីជារៀងឆ្ងាយបន្ដិចមែនពិត តែបើចង់បានបរិយាកាសខ្យល់ត្រជាក់ពីទន្លេពេលជិះទៅត្រើយម្ខាងសណ្ឋាគារសុខា និងភាពស្ងប់ស្ងាត់ល្អជាមួយនឹងការតុបតែងលម្អយ៉ាងទាក់ភ្នែកបែប Vintage ក្នុងហាងកាហ្វេ Brew by RTK Coffee & Restaurant ជាកន្លែងដែលស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តដែលកន្លែងបែបនេះដើម្បីអង្គុយលេង ជជែកពិភាក្សាជាមួយមិត្តភក្តិ ឬ អំពីការងារ។
Brew by RTK Coffee & Restaurant ទាក់ទាញភ្ញៀវឱ្យចូលមកក្នុងហាងបានដោយការររៀបចំហាងយ៉ាងស្អាតប្រៀបបានជាផ្ទះកញ្ចក់អមដោយឈើ ទាំងបុរាណ ទាំងសម័យក្នុងបរិវេណតែមួយ ហើយក៏មានលក្ខណៈធម្មជាតិផងដែរ តាមរយៈការដាំរុក្ខជាតិបៃតងអមជុំវិញហាង។ លក្ខណៈសម្បត្តិធំរបស់ហាងមួយនេះគឺ បរិយាកាសទូលាយអមដោយក្លិនកាហ្វេយ៉ាងឈ្ងុយឈ្ងុប ងាយស្រួលសម្រាប់សិស្សានុសិស្សក្នុងការធ្វើកិច្ចការសាលា ឬ អានសៀវភៅ។ តែអ្វីដែលសំខាន់បំផុតនោះគឺ មុខម្ហូប និងភេសជ្ជៈដែលមានឱជារស។
ក្រុមការងារ FoodBuzz យើងមានឱកាសបានសាករសជាតិ កាហ្វេដូងខ្ចី ដែលផ្សំឡើងពីកាហ្វេកិន ឆុងថ្មីៗលាយជាមួយខ្ទិះដូង និងដាក់ដូងខ្ចីផ្អែមៗពីលើថែមរសជាតិឱ្យកាន់តែឆ្ងាញ់។ កាហ្វេនេះបានញ៉ាំត្រជាក់ៗពិតជាជាប់ចិត្តមិនខកបំណងមែន។ យើងក៏បានសាករសជាតិជូរអែមស្រស់ពីភេសជ្ជៈផ្លែឈើ ផាសិនម៉ាគីអាតូ ដែលផ្សំពីតែឆុងក្ដៅៗលាយនឹងទឹកផ្លែផាសិននិងគ្រីមដើម្បីបង្កើតជារសជាតិជូអែម ស្រស់ស្រាយធ្វើឱ្យអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃ។
មានភេសជ្ចៈឆ្ងាញ់ហើយក៏មិនអាចខ្វះអាហារឆ្ងាញ់ដែរ! នៅ Brew by RTK Coffee & Restaurant មុខម្ហូបនីមួយៗសុទ្ធតែមានភាពទាក់ទាញរៀងៗខ្លួន ដែលមុខម្ហូបទាំងនោះមានដូចជា មីឆាសាច់គោ រសជាតិបែបខ្មែរដែលមានមីសរសៃវែងឆាជាមួយសាច់គោនិងបន្លែមានជាតិឆ្ងាញ់។ ម្ហូបលក់ដាច់ប្រចាំហាងមួយមុខទៀតគឺ គុយទាវកាត់ឆាគ្រឿងសមុទ្រ សម្រាប់អ្នកមិននិយមមី និងចូលចិត្តគុយទាវកាត់ដែលផ្សំពីម្សៅអង្ករទន់ៗវិញ។
រីឯ បាយឆាគ្រឿងសមុទ្រ ជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់បែបម្ហូបចម្អិននៅផ្ទះប្រកបដោយការយកចិត្តទុកដាក់ដើម្បីផ្សំគ្រឿងឆ្ងាញ់បំភ្លេចមិនបាន។ បើអ្នកចូលចិត្តបាយឆាវិញ ចៀសមិនផុតពីហៅ បាយឆាក្ដៅសាច់គោម្រះព្រៅ ទេ។ មុខម្ហូបមួយនេះបានក្លិនទាក់ទាញពីម្រះព្រៅដែលគេនិយមឃើញក្នុងការរៀបចំមុខម្ហូបបែបឆាក្ដៅ។
មានតាំងពីបរិយាកាសល្អដល់ភេសជ្ជៈនិងមុខម្ហូបឆ្ងាញ់ នៅខ្វះអីទៀត? Brew by RTK Coffee & Restaurant ជាកន្លែងមួយមានភាពងាយស្រួលក្នុងការជួបជុំមិត្តភក្ដិ ការពិភាក្សាការងារ ឬ អានសៀវភៅ ធ្វើកិច្ចការសាលា ហើយក៏ជាហាងមានសោភ័ណ្ឌភាពយ៉ាងទាក់ទាញប្លែកភ្នែកតាបបែប Vintage លាយឈើផងដែរ។ កុំភ្លេចណា បើចង់រកហាងកាហ្វេមានបរិយាកាសបែបនេះ អាចមក Brew by RTK Coffee & Restaurant បាន។
Brew by RTK Coffee & Restaurant ក៏មានជាកញ្ចប់សេវាកម្មរៀបចំភេសជ្ជៈឆ្ងាញ់ត្រូវចិត្តក្នុងឱកាសពិធីនានាដូចជាឡើងផ្ទះ ខួបកំណើត និងអាពាហ៍ពិពាហ៍ជាដើមក្នុងតម្លៃសមរម្យ។ គ្រាន់តែទាក់ទងទៅ Brew by RTK នឹងផ្ដល់សេវាកម្មជាទីពេញចិត្តជូន។
តម្លៃ៖
- ភេសជ្ជៈ៖ $2.00+
- អាហារ៖ $3.00+
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.