បេសកកម្មស្វែងរកអាហារពេលព្រឹកឆ្ងាញ់តម្លៃក្រោម៨០០០៛នៅភ្នំពេញ (Part 1)

ហាងមួយនេះគឺជាហាងបាយក្នុងចំណោមហាងដែលខ្ញុំឧស្សាហ៍ទៅជាច្រើនឆ្នាំមកហើយ។ ហាងនេះនៅជិតផ្លូវដេអិនក្រោយបន្ទាយកងទ័ព ដែលមានឈ្មោះថា អាហារដ្ឋានឆ្ងាញ់ឆ្ងាញ់ ។ នៅហាងមានលក់បាយស្រូប គុយទាវស៊ុបនិងមានលក់ភេសជ្ជៈច្រើនមុខផងដែរ។ 

ឲ្យតែពេលបានទៅញ៉ាំនៅកន្លែងនេះ ខ្ញុំតែងតែកុម្ម៉ង់បាយសាច់ជ្រូកពងទាក្រឡុកធម្មតា។ ពេលបានបាយមក អ្នកលក់ឲ្យទឹកស៊ុបមួយកូនចាននិងជ្រក់មួយចានដែរ។ សាច់ជ្រូកអាំងនៅហាងមួយនេះ ប្រឡាក់មានជាតិតែម្តងមិនប្រៃពេកនិងផ្អែមពេក គឺថាល្មម។ 

ក្រៅពីបាយសាច់ជ្រូក នៅហាងមួយនេះក៏មានជាបាយមាន់ និងគុយទាវស៊ុបផងដែរ។ ភាគច្រើនបើញុំាគុយទាវស៊ុបខ្ញុំកុម្ម៉ង់គុយទាវសរសៃធំនិងប្រហិត ព្រោះខ្ញុំចូលចិត្តគុយទាវសរសៃធំជាងគុយទាវសរសៃតូច។ ជា​ជម្រើសផ្ទាល់ខ្លួនទេ។ 

បើញុំាអាហារពេលព្រឹកអត់មានកាហ្វេម៉េចបាន។ កាហ្វេនៅហាងមួយនេះក៏ឆ្ងាញ់គ្រាន់បើដែរ ក្រៅពីនេះតែក្រូចឆ្មា ឬតែបៃតងក្រូចឆ្មាក៏មានលក់។ សរុបទៅមួយពេលនេះ ខ្ញុំកុម្ម៉ង់បាយស្រូបសាច់ជ្រូកមួយចានតម្លៃ៥០០០៛ និងកាហ្វេទឹកដោះគោមួយកែវតម្លៃ​ ៣០០០៛ ។ និយាយទៅអាហារពេលព្រឹកមួយពេលនេះ ចាយអស់​ ៨០០០៛ មួយឆ្អែត ហើយឆ្ងាញ់ទៀត៕

  • ទីតាំង៖ ផ្លូវ១៦៨ ក្រោយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
  • លេខទូរសព្ទ៖ ០១៧ ៥៧៧​ ៤៤៧ / ០៩៣ ៥៧៧​ ៤៤៧

អត្ថបទគួរតែអានបន្ទាប់