ឆ្ងាញ់ក៏ឆ្ងាញ់ តម្លៃក៏សមរម្យ! ហាងនំប៉័ងសាច់ Bread Express ទើបបើកថ្មីនៅម្តុំក្រោយទូតចិនយើងហ្នឹង

Bread Express ជាហាងលក់នំប៉័ងដាក់សាច់មួយកន្លែងដែលទើបនឹងបើកបានចំនួន២ខែ​​​​ មានទីតាំងនៅចំហៀងស្ថានទូតចិន ហើយក៏កំពុងទទួលបានការគាំទ្រពីអតិថិជនជាច្រើនផងដែរ។

Bread Express មានសាច់ជាច្រើនមុខដូចជា ប៉ាតេ​ត្រីខ ផាក់ឡូវគ្រឿងក្នុងជ្រូក សាច់ជ្រូកបីជាន់ សម្រាប់ឲ្យអ្នកញ៉ាំ ជ្រើសរើសតាមចំណូលចិត្ត។ មួយណាក៏ឆ្ងាញ់ដែរ បើសម្រាប់ក្រុម FoodBuzz វិញចូលចិត្តផាក់ឡូវគ្រឿងក្នុងជ្រូកខ្លាំងៗតែម្ដង ព្រោះវាទន់ផុយ មានក្លិនឈ្ងុយគ្រឿងផាក់ឡូវប្រហើរៗ និយាយរួមគឺឆ្ងាញ់ខ្លាំងៗ!

ញ៉ាំនំប៉ុងនេះជាមួយជ្រក់ល្ហុងនិងត្រសក់ ដាក់ម្ទេសឲ្យហឹរៗទៀត រឹតតែបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់។

Bread Express ក៏មានបុគ្គលិកដ៏រួសរាយរាក់ទាក់ហើយមានអនាម័យល្អ បរិយាកាសមានខ្យល់ធម្មជាតិបក់ល្វិចៗចូលមកសម្រាប់អង្គុយញ៉ាំយ៉ាងមានផាសុកភាព។​​ 

អ្វីដែលកាន់តែពិសេសនោះគឺ Bread​ Express កំពុងតែមានប្រូម៉ូសិនពិសេសទិញ ៧ដើម ថែមជូន១ដើម ជាមួយនឹងសេវាកម្មដឹកជញ្ជូនដល់ផ្ទះទៀតផង។ មួយវិញទៀតសម្រាប់សកម្មភាពមនុស្សធម៌ Bread Express ធ្វើការបញ្ចុះតម្លៃរហូតដល់ ៣០% សម្រាប់ការទិញនំប៉័ងយកទៅធ្វើទានបរិច្ចាគចាប់ពី៥០ដើមឡើងទៅ។​ អ្នកគ្រាន់តែធ្វើការកុម្ម៉ង់មុនមួយថ្ងៃ នឹងទទួលបានការបញ្ចុះតម្លៃ ៣០% ភ្លាមៗ!

សម្រាប់ព័ត៌មានលំអិតបន្ថែម ឬប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុក​ Bread Express - ហាងនំបុ័ងប្រ៊េដ អ៊ិចប្រែស

Bread Express - ហាងនំបុ័ងប្រ៊េដ អ៊ិចប្រែស

  • #171Eo, St. 475 corner St. 173, Phnom Penh
  • 011 688 222

អត្ថបទគួរតែអានបន្ទាប់