តស់! បបួលគ្នាមកញ៉ាំប្រហិតឆឹងនៅទល់មុខសួនច្បារវិមានឯករាជ្យ!
រាល់ដងមកលេងសួនច្បារវិមានឯករាជ្យ គឺមានបំណងដេីរហាត់ប្រាណជាមួយមិត្តភក្តិអីចឹងហ៎ា្ហ! តែឥឡូវស្គាល់កន្លែងប្រហិតឆឹងមួយនេះហេីយ គឺមិនលែងបានសម្រកទៀតហើយ! XD ប្រហិតឆឹងសៀមរាប សាខាវិមានឯករាជ្យ គឺនៅទល់មុខសួនច្បារសម្តេចតាតែម្តង ស្រួលរកណាស់។ ហេីយដេីរកាត់ម្តងៗ គឺឈ្ងុយប្រហិតមែនទែន ឡេីងទប់ចិត្តមិនបាន ចូលកុម្ម៉ង់ញុំាមួយប្រអប់ម៉ងទៅ។
គ្រាន់តែមកដល់តូបគាត់ គឺឃេីញមនុស្សជាច្រេីនកំពុងឈរកុម្ម៉ង់ ឬ អង្គុយញុំាជុំគ្នា។ ប្រហិតឆឹងគាត់គឺល្បីខ្លាំង ក្នុងមួយថ្ងៃគាត់លក់បានជាង 100 ប្រអប់ហ៎្ហ!
ចំណុចពិសេសដែលធ្វេីអោយគាត់បានឈរជេីង 3 ឆ្នាំមកដល់សព្វថ្ងៃនេះគឺ ដោយសាររូបមន្តទឹកជ្រលក់ឆឹងប្រហិតប្រចាំហាងរបស់គាត់នេះឯង។ ហេីយគ្រាន់តែហិតក្លិនពេលគាត់ចាប់ផ្តេីមឆឹងក៏យេីងអាចដឹងដែរ ដោយសារក្លិនអំពិលទុំឈ្ងុយសាហាវ!
ប្រហិតដែលយេីងបានកុម្ម៉ង់ហេីយ គឺត្រូវគាត់បំពងជូនភ្លាមៗ ឡេីងប៉ោងៗ ស្រួយៗ។ បន្ទាប់មកបានគាត់ដាក់ឆឹងជាមួយទឹកជ្រលក់ពិសេសរបស់ហាង ដែលទឹកជ្រលក់នឺងគឺឆឹងស្អិតជាប់ជាមួយប្រហិតណាស់។ ហេីយរសជាតិវិញគឺប្រៃល្មម ថែមទាំងជូរផ្អែម និង ហឹរទៀត និយាយទោគឺគ្រប់រសជាតិម៉ង។ នៅហ្នឹងក៏មាននំបុ័ងលាបប័រផ្អែមដែរ! អាំងឡេីងគ្រៀម ហេីយបេីបានញុំាជ្រលក់ជាមួយទឹកជ្រលក់ឆឹងវិញ គឺកាន់តែអ៊ែម!
តូបគាត់បេីកចាប់ពីម៉ោង 9 ព្រឹក ហេីយបិទវិញ ម៉ោង 9 យប់ តែភ្ញៀវភាគច្រេីនមកនៅម៉ោង 4 រសៀល។ បេីប្រិយមិត្តមិនអាចមកតូបគាត់ផ្ទាល់ អាចកុម្ម៉ង់តាមសេវាដឹកជញ្ជូនដែលជាដៃគូរគាត់បាន។
ទឺតាំង៖ ទល់មុខសួនច្បារវិមានឯករាជ្យ
ម៉ោង៖ 9 ព្រឹក ដល់ ម៉ោង 9 យប់
លេខទំនាក់ទំនង៖ 016 336 243 / 061 822 194