ញ៉ាំអាហារឥណ្ឌូណេស៊ីប្លែកមាត់នៅ Borobudur
ថ្ងៃមុនយើងបានស្គាល់ហើយពីអាហាររុស្ស៊ី អញ្ចឹងថ្ងៃនេះយើងទៅភ្លក្សអាហារប្រទេសជិតខាងនៅតំបន់អាស៊ីអាគ្នេយ៍ដូចគ្នាម្ដង។ FoodBuzz នឹងនាំអ្នកទៅញ៉ាំអាហារបែបប្រពៃណីឥណ្ឌូណេស៊ីនៅឯ Borobudur Indonesian Cuisine ដែលជាភោជនីយដ្ឋានបំរើម្ហូបឥណ្ឌូណេស៊ីនៅម្ដុំបឹងកេងកងយើងនេះ អត់ឆ្ងាយទេ! ប្រហែលជាធ្លាប់ជិះកាត់ដែររាល់ដង គ្រាន់តែមិនដែលចាប់អារម្មណ៍ត្រូវទេ?



ម្ហូបប្រចាំហាង Borobudur Indonesian Cuisine នេះសុទ្ធតែប្លែកៗ និងទំនងគួរឲ្យចង់ញុំាហើយដែលសុទ្ធតែរៀបចំ និង ចំអិនដោយចុងភៅជនជាតិដើមផ្ទាល់តែម្ដង។ ម្ហូបពេញនិយមរួមមានដូចជា សាច់ចៀមសាតេអាំង, សាច់មាន់សាតេអាំង, បាយឆាបែបឥណ្ឌូណេស៊ី, Terong Balado, Nasi Uduk Jakatar, Ayam Penyet, Ketoprak, Gado Gado និង Ayam Bakar ជាដើម។


ទីតាំង៖ ផ្ទះលេខ28B, ផ្លូវលេខ 310 កែង 57, សង្កាត់បឹងកេងកង1, ភ្នំពេញ
បើកលក់ពីម៉ោង10ព្រឹក ដល់ម៉ោង10យប់