សាច់ស្ងោរផ្សារថ្មី- Boiled Meat Skewer
- Stalls 188 and 189 inside Central market
- 010 931 797/096 740 8656
សម្រាប់អ្នកចូលចិត្ត សាច់ស្ងោរ ប្រហិតស្ងោរ ថ្ងៃនេះ FoodBuzz ចង់ណែនាំកន្លែងលក់មួយកន្លែងនៅផ្សារធំថ្មី។ តូបរបស់គាត់បានបើកលក់ជាង 35 ឆ្នាំមកហើយតូបគាត់មានឈ្មោះថាសាច់ស្ងោរផ្សារថ្មីដែលមានតូបលេខ 188 និង 189 នៅខាងកើតផ្សារម្តុំកន្លែងលក់ខោអាវ។ តូបរបស់គាត់មិនមែនមានលក់តែសាច់ស្ងោរទេ! មានទាំងនំបញ្ចុកសម្លរការី នំបញ្ចុកសម្លរខ្មែរ ក៏ដូចជាបង្អែមជាច្រើនមុខទៀតផង។
អ្វីដែលធ្វើឲ្យសាច់ស្ងោររបស់តូបមួយនេះលក់កាន់តែដាច់ទៅៗហើយមានអតិថិជនជាបន្តបន្ទាប់នោះគឺដោយសារតែរសជាតិទឹកសៀងនិងជ្រក់របស់គាត់មានរសជាតិឈ្ងុយឆ្ងាញ់ទោះបីជាញ៉ាំច្រើនក៏មិនទ្រលាន់ហើយត្រូវមាត់តែម្តង បើសិនជាចូលចិត្តញ៉ាំហឹរដាក់ម្ទិះតិចៗទៀតរឹតតែឆ្ងាញ់។
បើនិយាយពីសាច់ចង្កាក់វិញគឺមានច្រើនមុខសម្រាប់ជ្រើសរើសទៀតផងមានទាំង ត្រចៀកជ្រូក ពោះវៀនតាន់ សួត លំពែង ប្រហិតនិងសាច់ជាច្រើនមុខទៀត ផុយឆ្ងាញ់តែម្តង រីឯតម្លៃវិញរឹតតែពិសេសទៀតតម្លៃនៃសាច់គ្រប់ចង្កាក់ត្រឹមតែ 2000៛ តែប៉ុណ្ណោះក្នុងមួយចង្កាក់។
មិនត្រឹមតែប៉ុណ្ណោះជាមួយរសជាតិនៃសម្លរនំបញ្ចុកវិញក៏ឆ្ងាញ់មិនណយប៉ុន្មានដែរ សាច់មាន់ និងឈាមមាន់ទាំងដុំៗតែម្តងជាតិខ្លាំងមែនទែន។
សំខាន់បានញ៉ាំឆ្អែតហើយមានបង្អែមលាងមាត់ទៀតណា។ បង្អែមឆ្ងាញ់ៗមិនផ្អែមពេកជាមួយខ្ទិះដូងថ្មីៗ។ អ្វីដែលរឹតតែសំខាន់ទៀតនោះគឺមានអនាម័យទោះបីជាទីធ្លាមិនធំដូចហាងធំៗតែរសជាតិមួយមុខណាក៏ញ៉ាំជក់មាត់ដែរ។
សម្រាប់ពត៌មានបន្ថែម សាច់ចង្កាក់ស្ងោរ ផ្សារធំថ្មី
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.