ទៅដល់ម្ដុំបឹងស្នោរ មានអ្វីញ៉ាំខ្លះ?
តំបន់បឹងស្នោរដែលធ្លាប់តែស្ងាត់ជ្រងំបានផ្លាស់ប្ដូរពីភាពស្ងប់ស្ងាត់មកជាភាពអ៊ូរអរ និងសម្បូរបែប។ នៅលើផ្លូវជាតិលេខមួយមិនឆ្ងាយប៉ុន្មានពីស្ពានព្រះមុនីវង្ស ក្បែរមន្ទីរពេទ្យជោរ៉ៃ ហាងម្ហូបអាហារយ៉ាងសម្បូរបែបកំពុងតែមានវត្តមាននៅ តំបន់បឹងស្នោរមួយនេះ ដែលមានទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារសម្រន់ និងប្រភេទភេសជ្ជៈឆ្ងាញ់ៗ ដែលជាទីពេញនិយមរបស់យុវវ័យនាសម័យដ៏សម្បូរបែបនេះ។ ចង់ដឹងអត់ថារកអីញុំាបានខ្លះ គ្នាយើងដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខមួយនេះ?
#1 The Pizza Company
The Pizza Company ឈរជើងយ៉ាងសង្ហានៅតំបន់អភិវឌ្ឍនថ្មីនេះ ដោយមានការគាំទ្រពីអតិថិជនយ៉ាងច្រើនទៅលើរសជាតិដ៏ឆ្ងាញ់របស់ភីហ្សាដ៏ស្រួយ រួមជាមួយរសជាតិច្រើនជម្រើសទៀត ក៏ដូចជាមាននូវ Salad, Pasta និងស្លាបមាន់អាំងថែមទៀត។ ជាងនេះទៅទៀត អោយតែថាបានចូលញុំាភីហ្សានៅ The Pizza Company គឺមិនដែលភ្លេចសោះនូវការកុម្ម៉ង់ Chicken Sticks ក៏ព្រោះរសជាតិដ៏ឆ្ងាញ់ជាប់មាត់ របស់សាច់មាន់នេះ។ គ្រាន់តែនឹកឃើញគឺថាកូរពោះគ្រូកៗបាត់ទៅហើយ បើបានញុំាភ្លាមៗមិនដឹងឆ្ងាញ់ប៉ុណ្ណាទេនេះ។
ម៉ោងបើក៖ 10AM - 10:00PM
#2 Park Café
ហាងភីហ្សាតែមូយម៉េចនឹងគ្រប់គ្រាន់ទៅ! អ្នកដែលចូលចិត្តរសជាតិអាហារដែលមិនប្រើប្រាស់ប៊ីចេង ប្រាកដជាស្គាល់ច្បាស់ ណាស់នូវហាងអាហារដែលចម្អិនម្ហូបដោយមិនប្រើប្រាស់ប៊ីចេងជាគ្រឿងផ្សំ នោះគឺ Park Café។ នារយៈពេលចុងក្រោយនេះ Park Café ក៏បានពង្រីកសាខាថ្មីមកកាន់តំបន់បឹងស្នោរនេះដែរជាមួយនឹងអាហារដែលមិនប្រើប្រាស់ប៊ីចេង ជាអាហារសុខភាព មានរសជាតិឈ្ងុយឆ្ងាញ់ ធានារសជាតិប្លែកត្រូវមាត់។ គុយទាវប្រហិតសាច់គោ បាយឆាសាច់ក្ដាម បបរសខកង្កែប បបរលតជើងជ្រូក មីគាវគោកទាខ្វៃទឹកឃ្មុំ ក៏ដូចជាទឹកក្រូចពោធិ៍សាត់ស្រស់គឺសុទ្ធតែជាម្ហូបពេញនិយមប្រចាំហាង។
ម៉ោងបើក៖ 6:30AM - 9:30PM
#3 Lucky Burger
ដោយឡែក Lucky burger ក៏បង្ហាញវត្តមានរបស់ខ្លួនដែរជាមួយនឹងរសជាតិប្លែកថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។ ឡាក់គីបឺរហ្គឺរ បឺរហ្គឺរសាច់មាន់បំពង មាន់បំពងសុទ្ធតែស្ថិតនៅក្នុងជម្រើសរបស់អតិថិជនភាគច្រើនក៏ព្រោះតែរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា។មិនត្រឹមតែជម្រើសដ៏ច្រើនរបស់បឺរហ្គឺរនោះទេ តែក៏មានដំឡូងបំពង Chicken Nuggets ឈុតបាយ Mushroom Chicken rice meal ការ៉េម និងភេសជ្ជៈជាច្រើនជម្រើសផងដែរ។ Lucky Burger បើកពីម៉ោង 9 ព្រឹកដល់ម៉ោង 9 យប់។
ម៉ោងបើក៖ 9:00AM - 9:00PM
#4 BreadTalk Cambodia
ចំណែកឯអ្នកគាំទ្ររសជាតិនំបុ័ងពីហាង BreadTalk Cambodia ដែលមានផ្ទះនៅមួយជួរផ្លូវជាតិលេខមួយអស់បារម្មណ៍ ហើយក្នុងការរកទិញនំបុ័ងឬនំខេកសម្រាប់មនុស្សជាទីស្រលាញ់របស់ខ្លួន។ កាន់តែពិសេសសម្រាប់អ្នកដែលកើតក្នុងខែវិច្ឆិកានេះឬសម្រាប់ អ្នកដែលចង់បង្កភាពភ្ញាក់ផ្អើលដល់មនុស្សពិសេសរបស់អ្នកក៏ដូចជា ឪពុកម្ដាយឬបងប្អូន កុំភ្លេចណានំខេករសជាតិ និងរូបរាងថ្មីរបស់ ប៊្រេតថក ដែលដំណើរការលក់ពីម៉ោង 6:30 ព្រឹកដល់ម៉ោង 9 យប់។
ម៉ោងបើក៖ 6:30AM - 9:00PM
#5 KOI Thé
ចុះមានអីលើសពីហ្នឹងទៀតអត់? KOI Thé ជាហាងភេសជ្ជៈតែគុជដែលមានគុណភាពខ្ពស់ដែលមានដើមកំណើតនៅតៃវ៉ាន់។ KOI Thé មានសាខាជាច្រើននៅទីក្រុងភ្នំពេញ ហើយក៏បានពង្រីកសាខារបស់ខ្លួនមកដល់បឹងស្នោរជាមួយនឹងទីតាំងដែលមានផាសុកភាព ទីកន្លែងធំទូលាយ និងជម្រើសភេសជ្ជៈតែគុជជាច្រើនប្រភេទ។
ម៉ោងបើក៖ 8:00AM - 9:00PM
ចុងសប្ដាហ៍ហ្នឹងអត់ដឹងទៅញុំាអីនៅណាមែន? បើចឹងសាកមកញុំាអីព្រមទាំងមកលេងនៅតំបន់អភិវឌ្ឍន៍ថ្មីបឹងស្នោរនេះម្ដងមើលថាប្លែក ភ្នែកប៉ុណ្ណា! ទីតាំង៖ ផ្លូវជាតិលេខ 1 បុរីប៉េងហួត រាជធានីភ្នំពេញ | Googlemap