Blue Veranda ភោជនីយដ្ឋានអឺរ៉ុបដ៏រ៉ូមែនទិចលាក់ខ្លួននៅទីក្រុងភ្នំពេញ!!
កំពុងស្វែងរកកន្លែងដែលអ្នកអាចញ៉ាំអាហារ និងភេសជ្ជៈនៅក្នុងបរិយាកាសបែបរ៉ូមែនទិចមែនទេ? FoodBuzz ស្គាល់ហាងមួយនៅម្ដុំមាត់ទន្លេ ស្ថិតលើផ្លូវលេខ 100 មានហាងបែបអឺរ៉ុបលាក់ខ្លួនមួយ មានឈ្មោះថា Blue Veranda។ មិនថាអ្នកចង់សម្រាក និងលំហែអារម្មណ៍ជាមួយភេសជ្ជៈ ឬញ៉ាំអាហារពេលល្ងាចបែបរ៉ូមែនទិចទេ Blue Veranda គឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នក។
ពេលដែលអ្នកឈានជើងចូលទៅក្នុង Blue Veranda អ្នកនឹងមានអារម្មណ៍ថាការតុបតែង និងដេគ័រមើលទៅប្លែកភ្នែកហ្មង។ ភោជនីយដ្ឋាននេះមានការរចនាបែបសាមញ្ញ និងទំនើបដែលបង្កើតបរិយាកាសកក់ក្ដៅ អមជាមួយភ្លើងស្រទន់ៗ កាន់តែធ្វើឲ្យបរិយាកាសមានភាពរ៉ូមែនទិច។ Blue Veranda គឺជាកន្លែងដែលអ្នកអាចគេចពីសំឡេងរំខាន និងភាពអ៊ូអរនៃទីក្រុង ហើយមកបន្ធូរអារម្មណ៍ អង្គុយញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ និងស្រាក្រឡុកប្លែកៗជាច្រើនប្រភេទនៅទីនេះ។
លើសពីនេះទៀត Blue Veranda មានមុខម្ហូបជាច្រើន ហើយម្ហូបនីមួយៗ គឺជាម្ហូបអឺរ៉ុបពោរពេញដោយភាពច្នៃប្រឌិត។ ម្ហូបនៅទីនេះប្រើសុទ្ធតែគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ចម្អិនដោយយកចិត្តទុកដាក់ និងក្ដីស្រឡាញ់។ ពួកគេបង្កើតមុខម្ហូបដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែការតុបតែងម្ហូបមួយចានៗគឺសុទ្ធតែឥតខ្ចោះ បង្កប់ទៅដោយគំនិតច្នៃប្រឌិត។
អ្វីដែលកាន់តែលេចធ្លោរបស់ Blue Veranda គឺមុឺនុយស្រាក្រឡុកនេះឯង ដែលបង្ហាញពីជំនាញ និងភាពច្នៃប្រឌិតរបស់អ្នកក្រឡុកស្រា ជាមួយនឹងប្រភេទស្រាដែលគាត់ផ្ដល់ឲ្យផងដែរ។
Blue Veranda ជាកន្លែងដែលអ្នកអាចភ្លក់រសជាតិអាហារអឺរ៉ុបដ៏ប្រណិតបំផុត និងមានបរិយាកាសស្ងប់ស្ងាត់ ដើម្បីសម្រាកកាយ។ Blue Veranda ផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដ៏ពិសេស។ ស្រាក្រឡុកត្រូវបានរៀបចំឡើងយ៉ាងជំនាញជាមួយនឹងគុណភាព និងការច្នៃប្រឌិត ហើយបើបានដាក់ជាមួយម្ហូបដែលកំពុងញ៉ាំទៀត មិនដឹងជាមានជាតិយ៉ាងណាទេ។
មិនថាអ្នកកំពុងស្វែងរកកន្លែងញ៉ាំអាហារពេលយប់ដ៏រ៉ូមែនទិច ឬណាត់ជួបគ្នាជាមួយមិត្តភ័ក្តិទេ មក Blue Veranda អ្នកនឹងទទួលទានអាហារពេលល្ងាចជាមួយនឹងមុឺនុយមុខម្ហូបប្លែក ថ្មី និងឆ្ងាញ់បំផុត។ ឯស្រាក្រឡុកវិញចេញមកដូចយើងធ្លាប់ឃើញគេថតនៅហាងបរទេសចឹង។
ឥឡូវនៅចាំអីទៀត! Blue Veranda នឹងមិនធ្វើឲ្យអ្នកខកបំណងឡើយ។
ទូរស័ព្ទ៖ 086 688 638
ទីតាំង៖ Blue Veranda
ព័ត៌មាន៖ Facebook-Blue Veranda