Blue Espresso Bar
- Street 63 corner street 240, Sangkat Chak Tomuk, Phnom Penh
- 089 692 949
ដូចសព្វដងដែរ ថ្ងៃនេះ FoodBuzz នឹងណែនាំអ្នកទាំងអស់គ្នាទៅកាន់ហាងកាហ្វេមួយកន្លែងទៀតដែលមានទីតាំងធំទូលាយ ជាមួយរសជាតិភេសជ្ជៈពិសេសៗ មានក្លិនឈ្ងុយ ខ្លះផ្អែម ខ្លះជូរ ទៅតាមចំណង់ចំណូលចិត្ត។
នៅ Blue Espresso Bar ក៏មានជាម្ហូបញ៉ាំ និងអាហារសម្រន់ផ្សេងៗជាច្រើនមុខទៀតផង។ ទីនេះមានការតុបតែងនិង ដេគ័រហាងដ៏ស្រស់ស្អាត ស្រឡះភ្នែក និងការថែមជាមួយរុក្ខជាតិបៃតងខ្ចីដេគ័រផងដែរ។ ជាន់លើ និងជាន់ក្រោមធានាថាស្ងប់ស្ងាត់ងាយស្រួលក្នុងការសិក្សា និងពិភាក្សាការងារ។
អ្នកដែលចូលចិត្តផ្អែមបែបកាហ្វេ 4 មុខនេះគឺពិសេសសម្រាប់អ្នកតែម្តង។ Hot Nutella Latte ផ្អែមមុតបែប Nutella ចំណែកឯ Vienna Coffee ផ្អែមល្មមដែលមានលាយជាមួយរសជាតិកាហ្វេ។ Matcha Espresso Latte រសជាតិផ្អែម និងល្វីងបន្តិចចេញពីកាហ្វេ និងតែម៉ាតឆា។ អ្វីដែលអ្នកដែលចូលចិត្តភេសជ្ជៈដែលមានជាតិផ្អែម គឺមិនគួររំលងជាមួយ Thai Tea with sweet cream។
ចង់ញ៉ាំភេជ្ជៈបែបសូដា ក៏អាចកុម៉្មង់ជាមួយ ផាសិនសូដា ដែលមានរសជាតិជូរៗស្រឡះបំពង់ករ។ Peach Soda ប្លែកហើយឈ្ងុយផ្លែ Peach រសជាតិបែបជូរអែមៗ ឆ្ងាញ់ ចំណែកឯទឹកឳឡឹកវិញ ញ៉ាំហើយស្រស់ស្រាយជាមួយរសជាតិផ្លែឈើស្រស់ៗ។ បើនិយាយពីម្ហូបវិញ អាចសាកជាមួយ French-Fried ស្រួយៗញ៉ាំជក់មាត់។ ចំណែកឯ ស្ពែហ្គេតទីវិញ រសជាតិរៀងផ្អែមបន្តិច និងក្លិនឈ្ងុយជាមួយទឹកសសផងដែរ។ តស់! មកសាកទាំងអស់គ្នា។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.