BLEND Café៖ ហាងកាហ្វេតូច បែបខ្យូតៗ បរិយាកាសស្ងប់ស្ងាត់ ការតុបតែងស្អាត

BLEND Cafe ជាហាងកាហ្វេមួយកន្លែងដែលទើបតែបើកថ្មី មានទីតាំងនៅម្ដុំទួលគោកយើងនេះឯង។ ទីនេះមានលក់ភេសជ្ជៈជាច្រើន និងមានបរិយាកាសល្អ ការតុបតែងយ៉ាងស្រស់ស្អាត។

BLEND Cafe មានកន្លែងអង្គុយភាគច្រើននៅខាងក្រៅ មានខ្យល់ធម្មជាតិល្វើយៗ អមដោយការតុបតែងជាមួយនឹងដើមរុក្ខជាតិ និងវត្ថុលម្អស្អាតៗ ខ្យូតៗ។ ទីនេះមានបរិយាកាសល្អ ស្ងប់ស្ងាត់ សាកសមបំផុតសម្រាប់អង្គុយសិក្សា ឬធ្វើការងារផ្សេងៗ ឬសម្រាប់អ្នកដែលចូលចិត្តកន្លែងស្ងប់ស្ងាត់គ្មានសម្លេងរំខានច្រើន។

BLEND Cafe មានលក់ភេសជ្ជៈជាច្រើន ទាំងកាហ្វេនិងភេសជ្ជៈជូរអែមៗផ្សេងៗទៀត តម្រូវតាមចំណង់ចំណូលចិត្ត។ ទីនេះក៏មានលក់ជានំបុ័ងតូចៗសម្រាប់ញ៉ាំផ្គួបជាមួយភេសជ្ជៈ។ 

BLEND Cafe ជាហាងកាហ្វេមួយដែលត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ ឬអ្នកដែលកំពុងរកកន្លែងអង្គុយធ្វើការផ្សេងៗ ព្រោះបរិយាកាសស្រស់ស្រាយល្អ មិនសូវមានសម្លេងរំខានច្រើន។ 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ៖ BLEND Café

ផែនទី៖ https://goo.gl/maps/LRWByTTQQBg31esj6

ប្លេន កាហ្វេ - BLEND Café

  • #96 Street 608 (Western University) Phnom Penh, Cambodia
  • 069 661 677

អត្ថបទគួរតែអានបន្ទាប់