តោះ! ល្ងាចឡើងត្រជាក់ៗ ហុតស៊ុបម្រះបញ្ចេញជាតិពុលម្តងអី!
រដូវវស្សាខែត្រជាក់នេះ ពេលល្ងាចឡើងធ្លាក់ខ្យល់ត្រជាក់ស្រួល។ តែបើបានតែញ៉ាំស៊ុបក្ដៅៗវិញមិនដឹងជាល្អយ៉ាងណា។ បើនិយាយពីស៊ុបវិញ ស៊ុបម្រះកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ថ្ងៃនេះ FoodBuzz សូមណែនាំហាងលក់ស៊ុបម្រះមួយចំនួនដែលអ្នកទាំងអស់គ្នាគួរសាក!
(លេខរៀងមិនតាមលំដាប់)
#1 ស៊ុបម្រះសមុទ្ររីករាយ (PMK)
ស៊ុបម្រះសមុទ្ររីករាយមានលក់ស៊ុប និងម្ហូបជាច្រើនមុខតែអ្វីដែលគឺចាប់អារម្មណ៏ជាងគេនោះគឺ ស៊ុបម្រះ។ ស៊ុបម្រះនៅទីនេះគឺថាឆ្ងាញ់តែម្តង ហើយមានច្រើនរសជាតិទៀត ចំណែកឯតំលៃក៏សមរម្យផងដែរ ។ នៅទីនេះក៏មានទទួលកក់កន្លែងធ្វើខួបកំណើត និង ជប់លៀងផ្សេងៗ។

បើកលក់: 9AM - 10PM
តំលៃ: ចាប់ពី 15000 រៀល
ទីតាំង: ផ្ទះលេខ 7 ផ្លូវលេខ 336 សង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap
#2 សមុទ្រថ្មីស៊ុបម្រះ
លឺតែឈ្មោះហាងក៏ដឹងបាត់ហើយថាម្ហូបល្បីប្រចាំហាងនេះ គឺស៊ុបម្រះ។ តែមិនមែនមានតែស៊ុបប៉ុណ្ណោះទេ នៅមានម្ហូបជាច្រើនមុខទៀត ហើយក៏មានបំរើនូវអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាចផងដែរ។ ចំពោះហាង និងការរៀបចំវិញគឺថាអ៊ែមខ្លាំងហ្មង។ ហើយកាន់តែពិសេសនោះសំរាប់សាខាថ្មីស្ទឹងមានជ័យ មានប្រូម៉ូសិនបញ្ចុះតំលៃ២០% លើអាហារទាំងពេលព្រឹក ថ្ងៃនិងរសៀល ដោយគ្រាន់តែធ្វើការ Check In នៅទីនោះ។

បើកលក់: 6AM - 10:30PM
តំលៃ: 10000 រៀលឡើង
ទីតាំង: សាខាទី 1 ផ្ទះលេខ 606 ផ្លូវលេខ 1986 សង្កាត់ភ្នំពេញថ្មី សែនសុខ រាជនីភ្នំពេញ | Googlemap
សាខាទី 2 ផ្ទះលេខ 612B មហាវិថីមុនីរ៉េត 217 សង្កាត់ស្ទឹងមានជ័យទី 2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ
#3 ពិភពសាច់អាំង 3
ពិភពសាច់អាំង 3 មិនមែនមានលក់ តែសាច់អាំងមួយមុខទេ នៅទីនេះក៏មានលក់នូវស៊ុបម្រះដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ ក្រៅពីនេះនៅមានម្ហូបកុម្មង់ ព្រមទាំងស៊ុបជាច្រើនជម្រើសទៀត។

បើកលក់: ចាប់ពីម៉ោង 4PM
តំលៃ: ចាប់ពី 30000 រៀលឡើងក្នុងមួយឈុត
ទីតាំង: ផ្ទះលេខ 19 ផ្លូវលេខ 95 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#4 អង្គរស៊ីធី
ស្ថិតនៅម្តុំបុរីអង្គរភ្នំពេញ អង្គរស៊ីធីមានលក់នូវស៊ុបម្រះដែលមានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់ហាងដទៃ និង ម្ហូបជាច្រើនមុខផ្សេងទៀត។

បើកលក់: ចាប់ពីម៉ោង 4PM
តំលៃ: 45000 រៀល ក្នុងមួយឈុត
ទីតាំង: បុរីអង្គរស៊ីធី រាជធានីភ្នំពេញ | Googlemap
#5 សមុទ្រទឹកកក
ចំណែកឯស៊ុបម្រះនៅសមុទ្រទឹកកកនេះវិញក៏មិនណយដែរ។ នៅទីនេះមានមនុស្សយ៉ាងច្រើនកុះកររាល់ល្ងាចតែម្ដង។ ក្រៅពីស៊ុបម្រះ ក៏មានស៊ុបដទៃទៀតដូចជាស៊ុបប្រហិតត្រី ស៊ុបកន្ធាយ និង គ្រឿងសមុទ្រជាច្រើនមុខទៀត។ ទីនេះក៏មានលក់អាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាចផងដែរ។

បើកលក់: ចាប់ពីម៉ោង 6AM - 11PM
តំលៃ: 12000 រៀលឡើង
ទីតាំង: ផ្ទះលេខ 8BC ផ្លូវលេខ 432 កែងនឹងផ្លូវ 101 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap