Big Apple បញ្ចេញរសជាតិថ្មី យ៉ាងទាក់ទាញដែលរួមផ្សំរសជាតិរបស់សូកូឡាជាមួយ Peanut Butter

ដូណាត់ដូចជាថ្នាំបន្សាបស្រ្ដេសចឹង ពេលណាឲ្យតែបានញ៉ាំដូណាត់ផ្អែម ដឹងតែអារម្មណ៍កាន់តែល្អជាងមុន។ Big Apple Donuts & Coffee មានបម្រើដូណាត់ទន់ ឈ្ងុយ ធ្វើថ្មីៗជារៀងរាល់ថ្ងៃ ដើម្បីឱ្យហ្វេនដូណាត់បានភ្លក្សរសជាតិដូណាត់មានអារម្មណ៍កាន់តែស្រស់ស្រាយ។ ប្រិយមិត្តអាចទិញដូណាត់បានចាប់ពីមួយឡើងទៅ ប៉ុន្តែអ្នកក៏អាចទិញជាប្រអប់ 6 ឬ 12 ដើម្បីញ៉ាំដូណាត់ឆ្ងាញ់ឱ្យអស់ចិត្ត ហើយតម្លៃក៏ពិសេសដែរ។

Big Apple Donuts & Coffee ជាហាងដូណាត់ឈានមុខគេនៅកម្ពុជា។ ហាងដូណាត់នេះត្រូវបាននាំចូលដោយ Star Food Enterprise Co., Ltd ដោយបានបើកសាខាដំបូងនៅឆ្នាំ 2015។ បច្ចុប្បន្ននេះ Big Apple Donuts & Coffee មានសាខារហូតដល់ 6 នៅភ្នំពេញ។ សាខាទាំង 6 នោះមាននៅទួលគោក, កម្ពុជាក្រោម, បឹងត្របែក, Eden Garden, ឈូកមាសផ្លាហ្សា និងផ្សារទំនើបអូឡាំព្យា។

Big Apple Donuts & Coffee ជាហាងដូណាត់ដ៏ស័ក្ដិសមបំផុតសម្រាប់កម្មពិធីជប់លាង ឬ ខួបកំណើតនានា។ ក្រៅពីរសជាតិឆ្ងាញ់ ដូណាត់នេះមានការតុបតែងយ៉ាងស្រស់ស្អាត ទាក់ភ្នែក​ ដែលអាចយកមកញ៉ាំក្នុងពិធីខួបកំណើត ជំនួសនំខេកថែមទៀតផង។ សព្វថ្ងៃនេះ Big Apple Donuts & Coffee មានរសជាតិដូណាត់ 36 មុខ ដែលបានធ្វើឡើងប្រកបដោយភាពយកចិត្តទុកដាក់ ទៅតាមរូបមន្ដច្បាស់លាស់ ពីគ្រឿងផ្សំ 20 មុខ ដើម្បីធានានូវរសជាតិតាមស្តង់ដារ។​

ដើម្បីផ្ដល់ជូនរសជាតិឱ្យកាន់តែសម្បូរបែប Big Apple Donuts & Coffee បានបញ្ចេញរសជាតិថ្មីចំនួន ​3 ដែលរួមផ្សំរសជាតិសូកូឡានិង Peanut Butter នៅក្នុងដូណាត់មួយ។ មកមើលរសជាតិថ្មីទាំង 3 ជាមួយ FoodBuzz ទាំងអស់គ្នា!

Choconut៖ ផ្សំឡើងពីសូកូឡា ស និងសូកូឡាខ្មៅ និងមានកម្ទិច Peanut Butter រោយពីលើ។ គ្រាន់តែខាំញ៉ាំភ្លាម មានរសជាតិគ្រីម និងផ្អែមមុត​ពីសូកូឡាទាំងពីរប្រភេទ ស័ក្ដិសមសម្រាប់អ្នកចូលចិត្តញ៉ាំសូកូឡា និងនំផ្អែមៗ។

Pea-nut: ដូណាត់នេះមានរសជាតិស្រដៀង Choconut ដែរ ប៉ុន្តែខុសគ្នាត្រង់មានស្នូលគ្រីម Peanut Butter យ៉ាងស្អិតរមួតនៅកណ្ដាល។ Peanut Butter នេះផ្ដល់នូវរសជាតិគ្រីមកាន់តែឆ្ងាញ់ ជាមួយក្លិនឈ្ងុយខ្លាំងពេលញ៉ាំទៅ។

Miss Nut: ដោយរួមផ្សំសណ្ដែកដី ជាមួយនឹងសូកូឡា Tiramisu នំដូណាត់នេះមិនត្រឹមតែមានរសជាតិផ្អែមមុតទេ តែក៏មានភាពស្រួយនិងក្លិនឈ្ងុយពីសណ្ដែកដីលីង ដែលសមសម្រាប់អ្នកដែលមិនចូលចិត្តរសជាតិផ្អែមពេក។

រសជាតិដូណាត់យ៉ាងគួរឱ្យចង់ញ៉ាំទាំង 3 នេះមានលក់នៅគ្រប់សាខារបស់  Big Apple Donuts & Coffee ហើយ! មកញ៉ាំដូណាត់ដែលរួមផ្សំរសជាតិសណ្ដែកដី ឬ Peanut Butter ជាមួយនឹងសូកូឡា នៅហាង Big Apple Donuts & Coffee ដែលនៅជិតអ្នកបំផុត។

Big Apple Donuts & Coffee Cambodia

អត្ថបទគួរតែអានបន្ទាប់