Big Apple ចេញនូវដូហ្វណាត់ CHRISTMAS រសជាតិថ្មីស្រស់ស្អាតដល់ទៅ 4 ក្នុងខែធ្នូនេះ

ខែធ្នូទើបនឹងចាប់ផ្ដើមសោះ សល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃបុណ្យណូអែលបាត់! តាមបណ្ដាហាង និងភោជនីយដ្ឋាននានាបានរៀបចំការតុបតែងបែបគ្រីសម៉ាសរួចជាស្រេច ហើយចំអាកាសធាតុធ្លាក់ត្រជាក់អ៊ីចេះទៀត ត្រូវម៉ាច់សម្រាប់ការប្រារព្ធបុណ្យណូអែលឆ្នាំនេះតែម្ដង។

Big Apple Donuts and Coffee

ដើម្បីធ្វើឲ្យបុណ្យណូអែលកាន់តែរីករាយ ហាងនំដូហ្វណាត់ Big Apple Donuts and Coffee ដែលជាប្រេនដូហ្វណាត់ដ៏ល្បីពីប្រទេសម៉ាឡេស៊ី ហើយក៏ជាហាងដូហ្វណាត់មួយឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលមានបម្រើនំដូហ្វណាត់មានគុណភាពខ្ពស់ផងដែរនោះ បាននាំនូវដូហ្វណាត់រសជាតិថ្មីដល់ទៅ 4 សម្រាប់លោកអ្នកក្នុងខែធ្នូនេះ។ ប្រេននំដូហ្វណាត់នេះ នាំចូលមកប្រទេសកម្ពុជាដោយ Star Food Enterprise កាលពីឆ្នាំ 2015 ហើយត្រូវបានគេទទួលស្គាល់ជាហាងដូហ្វណាត់មានឱជារស សាច់នំទន់ និងតែងតែមានរសជាតិថ្មីៗជាប្រចាំ។

Big Apple Donuts and Coffee

Big Apple Donuts and Coffee

នំរសជាតិថ្មីនីមួយៗស្រោបទៅដោយសូកូឡាស សូកូឡាខ្មៅ ស្រ្ដប៊ឺរីគ្រីម វ៉ានីឡាគ្រីម និងខារ៉ាមែល ហើយរសជាតិថ្មីនេះនឹងធ្វើឲ្យអ្នកកាន់តែរីករាយជាមួយនឹងបុណ្យណូអែលនេះ។ នំរសជាតិថ្មីនេះមានឈ្មោះជា Dazzling Star, Donutful, Little Ru និង Frosty Coco ហើយនំនីមួយៗសុទ្ធតែមានពណ៌សដូចព្រិល និងថែមទាំងមានការលម្អជារូបក្ដាន់ រូបបូ និងរូបដំណាងគ្រីស្ដម៉ាសនានា ដែលមានលក្ខណៈស្រស់ស្អាតសឹងតែមិនហ៊ានញ៉ាំ។

Big Apple Donuts and Coffee

Big Apple Donuts and Coffee

FoodBuzz ពេញចិត្តនឹងនំ Frosty Coco ជាងគេដោយសារពីលើមានស្រោបទៅដោយសូកូឡាស និងកម្ទេចដូង និងដូងរសជាតិស្លឹកតយរួយពីលើជាមួយនឹងដំណក់ដំណាប់ឈើរីកាន់តែធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ពិសេស និងស្រស់ស្អាតសឹងតែមិនហ៊ានញ៉ាំ។ រសជាតិសូកូឡាសជាមួយនឹងកម្ទេចដូងជ្រុបៗក្នុងមាត់ ពិតជាមានឱជារស ថែមក្លិនស្លឹកតយ និងដំណាប់ឈើរីទៀត ដឹងតែជក់មាត់មិនខាន។

Big Apple Donuts and Coffee

រសជាតិថ្មីទាំង 4 នេះ និងរសជាតិប្រចាំហាងទាំង 36 មានលក់នៅគ្រប់សាខាទាំងអស់របស់ Big Apple៖ ទួលគោក, ម៉ៅសេទុង, កម្ពុជាក្រោម, បឹងត្របែក, Eden Garden, ឈូកមាស និងផ្សារទំនើបអូឡាំព្យា

Big Apple Donuts and Coffee

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Big Apple

តម្លៃ៖ ចាប់ពី $2

លេខទំនាក់ទំនង៖ 023 211 118

ម៉ោងបើក៖ 8AM – 9PM

ព័ត៌មានបន្ថែម៖

អត្ថបទគួរតែអានបន្ទាប់