រសជាតិថ្មីដល់ទៅ 36 រសជាតិជាមួយពណ៍ចំរុះស្រស់ស្អាតរបស់ដូហ្វណាត់ Big Apple
តែងតែទិញដូហ្វណាត់ Big Apple ញ៉ាំ ឬធ្វើខួបឲ្យមិត្តភក្ដិ ព្រោះមានពណ៍ខ្យូតៗ និងស្រស់ស្អាតមែនទេ? បើចង់ញ៉ាំដូហ្វណាត់ ឬធ្វើខួបកំណើតឲ្យមិត្តភក្ដិ កុំភ្លេចមក Big Apple ទិញដូហ្វណាត់រសជាតិថ្មីៗ និងពណ៍ចំរុះយ៉ាងស្រស់ស្អាត។
Big Apple ជាហាងនំដូហ្វណាត់ដែលមានប្រជាប្រិយភាពមួយនៅកម្ពុជា។ Big Apple តែងតែរកនូវរសជាតិថ្មីផ្ដល់ជូនដល់អតិថិជន។ មិនតែប៉ុណ្ណោះ រសជាតិថ្មីនេះគីសុទ្ធសឹងជារសជាតិធ្វើពីផ្លែឈើ។ FoodBuzz នឹងរៀបរាប់ត្រួសៗឲ្យប្រិយមិត្ត៖
D Dua Empat រសជាតិថ្មី រសជាតិស្នូលធុរ៉េន មិនសូវផ្អែម ល្មមញ៉ាំតែម្ដង ប្រសិនបើប្រិយមិត្តមិនចូលចិត្ដផ្អែម។ ចំណែកសំបកខាងក្រៅ មានរសជាតិប្រៃតិចៗ ស៊ីគ្នាជាមួយនឹងស្នូលធុរ៉េនខាងក្នុង។
Kiwi Crush គ្រាន់តែឃើញឈ្មោះក៏អាចទាយបានថាវារសជាតិអីដែរមែនទេ? ប៉ុន្ដែមួយមុខនេះ មិនមែនមានត្រឹមតែរសជាតិផ្លែគីវីនោះទេ ខាងក្រៅស្របទៅដោយសូកូឡាពណ៍ស និងគ្រីមរសជាតិក្រូចឆ្មារទៀតផង។
សម្រាប់ Ivory Rose ខុសប្លែកពីដូហ្វណាត់ខាងលើបន្ដិច ដោយសារ Ivory Rose មិនមែនធ្វើពីផ្លែឈើនោះទេ ប៉ុន្ដែគ្រីមខាងក្នុងមានរសជាតិផ្កាកុលាប និងមានពណ៍កុលាបស្អាតប្លែកភ្នែក។ ចំណែកឯខាងក្រៅស្រោបទៅដោយសូកូឡាពណ៍ស និងមានក្បាច់កុលាបពីលើយ៉ាងស្រស់ស្អាត។
ចំណែកឯ Pandan Bear ជាដូហ្វណាត់រសជាតិគ្រីមស្លឹកតយ និងមានស្រោបទៅដោយសូកូឡាពណ៍ស និងរោយកម្ទេចដូងពីលើ ច្រុបៗក្នុងមាត់ ញ៉ាំមួយហើយមួយទៀត។ អ្វីដែលពិសេសទៅទៀតនោះ Big Apple បានចេញដូហ្វណាត់ Brunelle រសជាតិឈីស ជាមួយពណ៍ Red Velvet ដ៏គួរឲ្យស្រឡាញ់។
បើចង់ដឹងថាមានអ្វីថ្មី ហើយរសជាតិជាប់ចិត្តយ៉ាងណា អាចទៅសាកនៅ Big Apple បានណា។
តម្លៃ៖ ចាប់ពី $0.85 ឡើងទៅក្នុងមួយដូហ្វណាត់
ទីតាំង៖ គ្រប់សាខាទាំង 6
- បឹងកេងកង៖ #30 ផ្លូវ 302 សង្កាត់បឹងកេងកង 1 ខណ្ឌចម្ការមន ភ្នំពេញ | Googlemap
- កម្ពុជាក្រោម៖ #753 មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក ភ្នំពេញ | Googlemap
- ម៉ៅសេទុង៖ មហាវិថីម៉ៅសេទុង (245) សង្កាត់ទំនប់ទឹក ខណ្ឌចម្ដារមន ភ្នំពេញ | Googlemap
- បឹងត្របែក៖ មហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ដារមន ភ្នំពេញ | Googlemap
- ទួលគោក៖ វិថីសម្ដេចប៉ែននុត (289) សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក ភ្នំពេញ | Googlemap
- Eden Garden៖ នៅក្នុង Eden Garden សង្កាត់ស្រះចក ខណ្ឌទួលគោក ភ្នំពេញ | Googlemap