រកសាំងវិចសាច់គោជប៉ុនផុយឆ្ងាញ់ ប្រាកដជាទៅ Stonegrill
ជាធម្មតាបើយើងនិយាយអំពីសាំងវិចមួយម៉ាត់គឺយើងសំដៅទៅលើសាំងវិចសាច់មាន់ សាច់ត្រីធូណា ឬក៏សាច់ហេមដែលយើងនិយមញ៉ាំរាល់ថ្ងៃនោះ។ ប៉ុន្តែថ្ងៃនេះ FoodBuzz សូមណែនាំអ្នកឲ្យស្គាល់សាំងវិចមួយប្រភេទទៀតដែលមានឈ្មោះថា សាំងវិចវ៉ាឃ្យូ។ វ៉ាឃ្យូគឺជាប្រភេទសាច់គោល្អមកពីជប៉ុន ដែលមានសាច់និងខ្លាញ់លាយចូលគ្នាបានល្អបង្កើតបានជារសជាតិដ៏ឈ្ងុយឆ្ងាញ់ និងមានឈ្មោះទូទាំងពិភពលោក។ នៅក្រុងភ្នំពេញយើងនេះ អ្នកអាចស្វែងរកសាំងវិចវ៉ាឃ្យូបាននៅភោជនីយដ្ឋាន Stonegirll ហេតុនេះហើយទើប FoodBuzz គិតថានឹងទៅសាក។

សាំងវិចវ៉ាឃ្យូនេះមិនសូវជាមានគ្រឿងផ្សំច្រើននោះទេ។ មានតែសាច់ នំប៉័ង និងទឹកជ្រលក់ខាងក្នុងជាការស្រាច់។ សាច់គោត្រូវបានគេចម្អិនឲ្យឆ្អិនល្មមដើម្បីរក្សាទុកភាពស្រស់របស់សាច់ រួចគេលាបទឹកជ្រលក់ពិសេសពីលើ ហើយគៀបជាមួយនឹងនំប៉័ងសាំងវិចពីក្ដៅៗស្រួយៗ។

នៅក្នុងមួយម៉ាត់ដំបូង អ្នកនឹងទទួលបានភាពស្រស់របស់សាច់។ បន្ទាប់មក អ្នកនឹងមានអារម្មណ៍ថាសាច់នោះចាប់ផ្ដើមរលាយនៅក្នុងមាត់របស់អ្នកដោយគ្រាន់តែអ្នកយកអណ្ដាតទៅប៉ះ។ រួចមកនំប៉័ងនឹងចាប់ផ្ដើមជក់ទឹកហើយក្លាយជាការរួមផ្សំមួយដែលធ្វើឲ្យអ្នកទំពារជក់មាត់។

រសជាតិនេះពិតជាអស្ចារ្យនៅពេលដែលអ្នកទទួលបានអារម្មណ៍ថាអ្នកកំពុងតែញ៉ាំសាំងវិចសាច់គោដែលឆ្ងាញ់ជាងគេបំផុតនៅក្នុងជីវិត! តោះទៅសាកទាំងអស់គ្នា ព្រោះថា FoodBuzz អាចនិយាយបានថាវាពិតជាឆ្ងាញ់ណាស់!

ទីតាំង ភ្នំពេញស៊ីធីសេនធ័រ បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ | Googlemap
តម្លៃ:
- $24 សម្រាប់សាំងវិចវ៉ាឃ្យូ 4 ចំណិត
- ពី $10 - $100 ទៅលើមុខម្ហូបដទៃទៀតក្នុងភោជនីយដ្ឋាន Stonegrill