បាយស្រូបដាច់យប់៖ បាយស្រូបប្លែកលក់ពេលយប់ជាង២០ឆ្នាំមកហើយ ម៉ូយក៏ច្រើន រសជាតិក៏ឆ្ងាញ់!

ដូចដែលដឹងហើយថា បាយស្រូបជាអាហារពេលព្រឹកពេញនិយមខ្លាំងសម្រាប់ខ្មែរយើង គ្រប់វ័យតែម្ដង! តែថ្ងៃនេះ FoodBuzz នឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងមួយដែលបើកលក់ ២០ ឆ្នាំមកហើយ ដឹងតែប្លែកចិត្ត ប្លែកអារម្មណ៍តែម្ដង ហើយនោះជាហាងមួយដែលលក់បាយស្រូបពេលយប់។​ ប្លែកត្រង់ ពេលព្រឹកអត់មានលក់ទេ លក់តែពេលយប់ ដូច្នេះហើយអ្នកខ្លានបាយស្រូបខុសម៉ោងក៏អាចទៅញ៉ាំបានដែរ!  

ឈ្មោះហាងនេះផ្ទាល់គឺ បាយស្រូបដាច់យប់ ហើយកន្លែងនេះមានលក់បាយស្រូបដែលមានជម្រើសសាច់ជាច្រើនដូចជា សាច់មាន់ សាច់ជ្រូក ផាក់ឡូវ ឆ្អឹងជំនី សាច់ក្រក គ្រឿងក្នុងមាន់​ ដែលមកជាមួយជ្រក់ត្រសក់ ទឹកត្រីកោះកុង​ និងទឹកស៊ុបក្ដៅៗមួយចាន។ រីឯតម្លៃវិញ មានចាប់ពី ៦០០០រៀល ដល់ ១៥០០០​រៀល ទៅតាមជម្រើសសាច់ដែលចង់បាន។ 

ហាងបាយស្រូបដាច់យប់នេះលក់ដាច់ខ្លាំងរហូតអស់ ២០០-៣០០ ក្នុងមួយថ្ងៃនៅក្នុងរដូវកាលកូវីតនេះ ហើយបើមុនកូវីតវិញ​ លក់ដាច់អស់ ៥០០-៦០០ ចាន​រៀងរាល់ថ្ងៃតែម្ដង។  

បាយស្រូបដាច់យប់

អត្ថបទគួរតែអានបន្ទាប់