តាហេងបាយអង្គអេង-Ta Heng Bay Ang Eng
- Next to the gate of Preah Ang Eng Primary School, street 143 corner street 300, Sangkat Boeung Keng Kang 2.
- 011 720 586 / 010 720 588
ជាធម្មតាបានអីញ៉ាំដែរព្រលឹមឡើង? ឬក៏អត់ញ៉ាំដោយសារអត់ដឹងញ៉ាំអី? អ៊ីចឹងថ្ងៃនេះ FoodBuzz មកណែនាំកន្លែងបាយស្រូបល្បីមួយកន្លែងឈ្មោះថា តាហេងបាយអង្គអេង ដែលមានទីតាំងស្រួលរកមែនទែនជាប់របងសាលាព្រះអង្គអេងតែម្តង។
តាហេងបាយអង្គអេង មានលក់បាយស្រូប ឆ្ងាញ់ទាំងរសជាតិ តម្លៃក៏សមរម្យ និងអនាម័យល្អផងដែរណា៎! ហាងបាយរបស់គាត់មានបាយនិងសាច់សម្រាប់ជ្រើសរើសតាមចំណង់ចំណូលចិត្ត។
បាយសាច់ជ្រូកចៀន បាយសាច់ជ្រូកអាំង បាយសាច់មាន់ចៀន ពងទាចៀន និងពងទាក្រឡុក អ្វីដែលរឹតតែពិសេសនោះគឺ ទឹកខ្លាញ់ពិសេសសម្រាប់ស្រូបលើបាយ បង្កើនរសជាតិនៃបាយស្រូបឲ្យកាន់តែឆ្ងាញ់ ទឹកខ្លាញ់ដាក់តិចក៏បាន ច្រើនក៏បាន តាមចំណង់ចំណូលចិត្ត។ កាន់តែពិសេសជាមួយជ្រក់និងទឹកត្រីបុក ថែមម្ទិះតិចទៀតមកអេមមែនទែនម៉ង។ សំខាន់លក់យូរឆ្នាំហើយចឹងគួរតែដឹងទឹកដៃនិងរសជាតិហើយមែនអត់។
អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់បាយស្រូបឆ្ងាញ់ៗពី ហាងតាហេងបាយអង្គអេង តាមកម្មវិធីដឹកជញ្ជូន foodpanda, Muuve និង BLOC បានផងដែរ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.