របៀបធ្វើ ឆាម្រះព្រៅសាច់មាន់ ឱ្យហឹរឆ្ងាញ់និងមានជាតិ!

អ្នកចូលចិត្តញ៉ាំឆាក្តៅដឹងតែជាប់ចិត្តជាមួយម្ហូបមួយមុខនេះតែម្តង។ FoodBuzz សូមណែនាំអ្នកទាំងអស់គ្នាពីវិធីឆាសាច់មាន់ម្រះព្រៅឱ្យហឹរឆ្ងាញ់ និង មានជាតិដោយប្រើគ្រឿងផ្សំតែប៉ុន្មានមុខ និង មិនចំណាយពេលយូរក្នុងការចម្អិន!

គ្រឿងផ្សំ៖

  • ប្រេងឆា ៤ស្លាបព្រាបាយ
  • ម្ទេសក្រហម ៣គ្រាប់ ហាន់ជាចំណិត
  • ខ្ទឹមក្រហម ៣កំពឹស ហាន់ស្តើងៗ
  • ខ្ទឹមស ៥កំពឹស ហាន់ស្តើងៗ
  • សាច់មាន់ចិញ្ច្រាំកន្លះគីឡូ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ទឹកស៊ុបមាន់ ឬ ទឹក ៥ស្លាបព្រាបាយ
  • ស្លឹកម្រះព្រៅ

របៀបធ្វើ៖

១. ដាក់ប្រេងឆាចូលទៅក្នុងខ្ទះ រួចដាក់ម្ទេស ខ្ទឹមក្រហម និង ខ្ទឹមសចូលហើយបើកភ្លើងឱ្យក្តៅរួចឆារយៈពេល ២នាទី។ បន្ទាប់មកដាក់សាច់មាន់ចូល ហើយឆារយៈពេល២នាទីទៀត។

២. បន្ទាប់មកដាក់ស្ករស ទឹកស៊ីអ៊ីវ និង ទឹកត្រីចូលរួចឆាឱ្យសព្វល្អ រួចចាក់ទឹកស៊ុបមាន់ ឬ ទឹកចូល។

៣. ជាចុងក្រោយរោយស្លឹកម្រះព្រៅ ហើយឆាឱ្យសព្វជាការស្រេច៕ 

ប្រភព៖ thewoksoflife

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz

អត្ថបទគួរតែអានបន្ទាប់