រូបមន្តងាយៗ! របៀបធ្វើ បាយឆាសាច់គោម្រះព្រៅ ដោយ Ba Fi Do
ថ្ងៃនេះដូចជាប្លែកបន្តិច យើងនឹងមករៀនធ្វើបាយឆាសាច់គោម្រះព្រៅ តាម TikTok idol របស់អ្នកទាំងអស់គ្នាគឺ Ba Fi Do ។ ធ្វើតែតាម Idol ទៅដឹងតែឆ្ងាញ់ហើយ! ហិហិ! តោះ មកមើលគ្រឿងផ្សំ និងរបៀបធ្វើខាងក្រោមទាំងអស់គ្នា។
#គ្រឿងផ្សំ
១. បាយ
២. ពងទា
៣. សាច់គោ ១៥០ក្រាម
៤. ម្រះព្រៅ ១០០ក្រាម
៥. ម្ទេស
៦. ខ្ទឹមស
៧. គ្រឿងទេស (អំបិល ស្ករ ទឹកត្រី)
#វិធីធ្វើ
១. ហាន់សាច់គោជាចំណិតតូចៗ
២. ហាន់ម្ទេស ហើយចិញ្រ្ចាំខ្ទឹមស
៣. គោះពងទាដាក់ក្នុងចានមួយ ហើយវៃវាឲ្យសព្វ
៤. ចាក់បាយចូលជាមួយពងទា ហើយច្របល់វាចូលគ្នា
៥. ដាក់ខ្ទះឲ្យក្ដៅ រួចដាក់ប្រេងចូល
៦. ពេលខ្លាញ់ក្ដៅ ចាក់ខ្ទឹមស និងម្ទេសចូលហើយកូរឲ្យឈ្ងុយ
៧. ចាក់សាច់គោចូល ហើយគោះពងទាមួយគ្រាប់ទៀតចូលដើម្បីឲ្យកាន់តែឈ្ងុយ
៨. កូរទាំងអស់ឲ្យចូលគ្នាល្អ
៩. ចាក់បាយចូល ហើយឆាវាចូលគ្នា
១០. ដាក់គ្រឿង (អំបិល ស្ករ ទឹកត្រី) ទៅតាមចំណូលចិត្ត
១១. ដាក់ម្រះព្រៅចូល
១២. ឆាវាឲ្យសព្វម្ដងទៀត ជាការស្រេច។
បាយឆាក្ដៅៗ ហឹរៗបែបហ្នឹង បើបាន Pepsi ត្រជាក់ៗមួយកែវទៀត ដឹងតែឆ្ងាញ់កប់តែម្ដង៕