បាញ់ស៊ុងកែងផ្សារអូឡាំពិចល្បីឆ្ងាញ់ មួយចានមានគ្រប់មុខ

និយាយពីអាហារពេលព្រឹក គឺច្រើនសំបូរបែបមែនទែនដូចជាគុយទាវ មី បាយ បបរ និងបាញ់ស៊ុងផងដែរ ប៉ុន្តែប្រហែលជាធ្លាប់ញុំាកន្លែងខុសៗគ្នា តែឥលូវ Foodbuzz ប្រាប់កន្លែងដែរល្បី និង ឆ្ងាញ់ធានាត្រូវមាត់អ្នកទាំងអស់គ្នាមិនខាន។

កាច់ជ្រុង ទល់មុខ Virak Bunthan Station ផ្សារអូឡាំពិចតែម្តង
កាច់ជ្រុង ទល់មុខ Virak Bunthan Station ផ្សារអូឡាំពិចតែម្តង

បាញ់ស៊ុងនៅអូឡាំពិចនេះគឺដំណើរការជាយូរណាស់មកហើយ ក៏ប៉ុន្តែរសជាតិ និង តម្លៃមិនឡើងថ្លៃនោះទេ មិនតែប៉ណ្ណោះចំនុចពិសេស គឺ បាញ់ស៊ុងរបស់គាត់គឺថ្មីៗ និង លាបប្រេងស្លឹកខ្ទឹមលាយចូលគា្នបានល្អ ហើយមួយចានៗ ញុំាសឹងតែមិនអស់ ដោយសារតែ មានសាច់គ្រប់មុខ តែម្តង ដូចជា ប៉ាតេ សាច់ជ្រូកឆា ចៃយ៉រ បន្លែ បើទៅកន្លែងផ្សេង ប្រហែលជារើសបានតែ 2 មុខទេ និងជាពិសេសគឺទឹកត្រីនិងទឹកខ្ទិះដូងដែលធ្វើអោយបាញ់ស៊ុងមួយចាននេះកាន់តែឈ្ងុញនិងគួរអោយចង់ញុំា។ បន្ថែមពីលើនេះ បើបានកាហ្វេត្រជាក់ៗ ឬ តែក្រូចឆ្មាមួយកែវអែមម៉ង! ;)

ស្រួលអង្គុយញ៉ាំមុនទៅសាលា និង ធ្វើការ

ស្រួលអង្គុយញ៉ាំមុនទៅសាលា និង ធ្វើការ
គ្រឿងផ្សំមួយដែលមិនអាចខ្វះបាន គឺសាច់គោឆាជាមួយខ្ទឹមបារាំង

គ្រឿងផ្សំមួយដែលមិនអាចខ្វះបាន គឺសាច់គោឆាជាមួយខ្ទឹមបារាំង

ទីតាំង: ផ្លូវ 310 កែងផ្លូវ199 (ទល់មុខ Virak Bunthan Station ផ្សារអូឡាំពិច)

តំលៃ: 5000រៀល, កាហ្វេ 4000រៀល

ម៉ោង: 6ព្រឹក - 12 ថ្ងៃ

អត្ថបទគួរតែអានបន្ទាប់