ចង់ញ៉ាំបាញ់ឆែវស្រួយឆ្ងាញ់ 4 កន្លែងនេះអ្នកត្រូវតែស្គាល់!
បើនិយាយពីបាញ់ឆែវ អ្នកណាមិនធ្លាប់ញុំា? តែថារកកន្លែងញុំាអោយត្រូវចិត្ត គឺរៀងពិបាកបន្តិច។ បើអញ្ជឹង សូមណែនាំកន្លែងញុំាបាញ់ឆែវឆ្ងាញ់ៗនៅភ្នំពេញយើងហ្នឹង។ (លេខរៀងមិនតាមលំដាប់)
#1 បាញ់ឆែវផ្សារទួលទំពូង
រទេះម្ហូបជាច្រើនតំរៀបជួរគ្នានៅផ្សារទួលទំពូងជាមួយនឹងអាហារជាច្រើនមុខដ៏សម្បូរបែប គ្រាន់តែដើរកាត់ក៏កូរពោះរួចបាត់ទៅហើយ។ មានអាហារជាច្រើនមុខរង់ចាំអោយយើងជ្រើសរើស។ ជាពិសេសក៏មានលក់បាញ់ឆែវចាក់ភ្លាមៗផងដែរ ឯរសជាតិឆ្ងាញ់ជាប់មាត់ហ្មង។ តម្លៃបាញ់ឆែវមួយចាប់ពី 5000 រៀលឡើងទៅរួមជាមួយបន្លែផ្ទាប់ជាច្រើនមុខទៀត ហើយជាធម្មតាបើកលក់ចាប់ពីម៉ោង 5 ល្ងាចទៅ។

ទីតាំង: ផ្លូវ 440 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#2 បាញ់ឆែវកែងផ្លូវ 460 (ក្បែរសាលា ACE ទួលទំពូង)
បាញ់ឆែវស្នូលសាច់ជ្រូកចិញ្ច្រាំ ស្នូលកំពិសឆ្ងាញ់ៗអាចរកបាននៅទួលទំពូងកែងផ្លូវ 460។ ចង់ញុំាបាញ់ឆែវញាំក៏បាន ជ្រលក់ផ្ទាប់ជាមួយជីស្រស់ៗក៏បាន កម្មង់បានម៉ាស្រលាញ់។ ញុំាមួយដឹងមួយហ្មង ហើយតម្លៃវិញមួយបន្ទះ 6000 រៀល ហើយអាចរកញុំាបានពីម៉ោង៤ល្ងាចឡើងទៅ។


ទីតាំង៖ ផ្លូវ 460 កែងនឹងផ្លូវ 163 សង្កាត់ទួលទំពូងទី 2 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#3 បាញ់ឆែវវត្តបទុម (ក្បែរហាងកាហ្វេ Brewhouse)
បាញ់ឆែវឆ្ងាញ់គឺអាស្រ័យលើរសជាតិស្នូល និងទឹកត្រីសម្រាប់ជ្រលក់ពីក្រៅក៏ដូចជាវិធីចម្អិនផងដែរ។ ចង់ញុំាបាញ់ឆែវឆ្ងាញ់ទាំងព្រមបែបនេះ អាចរកញុំាបាននៅក្បែរហាងកាហ្វេ Brewhouse ម្ដុំវត្តបុទុម មានទាំងបាញ់ឆែវ មានទាំងប្រហិតចៀន នំគ្រក់។ល។ និយាយទៅម៉ាកំភ្លេហ្មង! បានញុំាបាញ់ឆែវក្ដៅៗជាមួយទឹកអំពៅត្រជាក់ៗទៀតដឹងតែអេមហ្មង។ តម្លៃបាញ់ឆែវមួយបន្ទះ 6000 រៀល រកណាបាន ហើយតូបលក់បាញ់ឆែវឆ្ងាញ់ក្បែរវត្តបុទុមបើកលក់ពីម៉ោង៣ល្ងាចទៅ។

ទីតាំង: វិថីវីម្មលធម្មថុង (246) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#4 បាញ់ឆែវម្ដុំសណ្ឋាគារសុខា
អ្នកណាមិនល្បីបាញ់ឆែវនៅម្ដុំសណ្ឋាគារសុខាជ្រោយចង្វារ រសជាតិឆ្ងាញ់ហើយតម្លៃសមរម្យទៀត។ បាញ់ឆែវមួយបន្ទះ 5000 រៀលឡើងទៅ តែថាបើទៅញុំាគ្នាច្រើនអីប្រហែលជាត្រូវចាំបន្ដិចហើយព្រោះចាក់ភ្លាមៗ។ ចាប់ផ្ដើមលក់ពីម៉ោង 3 ល្ងាចទៅ។

ទីតាំង: វិថីទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ | Googlemap
កប់អត់ប៉ុណ្ណឹង? ល្ងាចហ្នឹងបើថាអត់ដឹងញុំាអីទេ កុំអោយយូរទៅសាកបាញ់ឆែវនៅកន្លែងដែលបានរៀបរាប់ខាងលើហ្មងទៅ។