ជិះកាត់ម្តុំបឹងសាឡាង កុំភ្លេចចូលសាកបាញ់ឆែវដ៏ល្បីមួយនេះផងណា៎!

បាញ់ឆែវ ជាមុខម្ហូបវៀតណាមដែលប្រជាជនខ្មែរនិយមញុំាមែនទែន ជាពិសេសញុំាជុំគ្នាពេលល្ងាចអីចឹង។ មុខម្ហូបមួយនេះគឺមិនត្រឹមតែឆ្ងាញ់ទេ ប៉ុន្តែវាក៏ជុំរុញឲ្យយេីងញុំាបន្លែកាន់តែច្រេីនថែមទៀតផង។ ភាគច្រេីនគឺពិបាករកណាស់បាញ់ឆែវឈ្ងុយហើយឆ្ងាញ់ តម្លៃសមរម្យ ហេីយមានអនាម័យទៀត ប៉ុន្តែថ្ងៃនេះ ក្រុមការងារ StreetBuzz មកណែនាំហាងលក់បាញ់ឆែវនិងនំគ្រក់មួយកន្លែងដែលអ្នកទាំងអស់គ្នាប្រហែលធ្លាប់លឺពីមុនមកហើយ! 

ហាង មានសុភាព លក់នំគ្រក និងបាញ់ឆែវ ដែលអ្នកស្គាល់និយមហៅថាបាញឆែវបឹងសាឡាងនោះ មានទីតាំងនៅសង្កាត់បឹងសាឡាង នៅលេីផ្លូវ 261។ ហាងគាត់បេីករយៈពេល 5 ឆ្នាំហេីយ។ មកដល់ឥឡូវនេះ បាញឆែវបឹងសាឡាងមានភ្ញៀវច្រេីនហូរហែមែនទែន ឡេីងគាត់លក់បានលេីសពី 200 បន្ទះក្នុងមួយថ្ងៃឯណោះ!

ទោះបីគាត់មិនទាន់មានសេវាកម្មដឹកជញ្ជូនក៏ដោយ ក៏ម៉ូយៗគាត់សុខចិត្តជិះមកហាងដេីម្បីខ្ចប់ទៅផ្ទះ ឬក៏ចូលអង្គុយក្នុងហាងញុំាទាន់ក្តៅៗម៉ងក៏មាន។

អ្វីដែលធ្វេីឲ្យម្ហូបនៅទីនេះពិសេសនោះគឺ គាត់លាយម្សៅនំដោយខ្លួនឯង បូកជាមួយស្នាដៃចាក់បាញ់ឆែវជំនាញរាប់ឆ្នាំទៀត ដូច្នេះបាញ់ឆែវគាត់ចេញមកគឺសំបកស្រួយខ្ងោក ហេីយស្នូលសាច់ជ្រូកនិងកំពឹសវិញគឺគាត់ដាក់មួយវែកៗឲ្យណែនម៉ង។ ហេីយបេីបានញុំាជាមួយបន្លែស្រស់ៗពីហាងទៀត មិនដឹងថាជិវិតស្រស់ស្រាយប៉ុនណាទេ។ នៅហាងគាត់ក៏លក់នំគ្រក់ដែរ ដែលយេីងជ្រលក់ជាមួយទឹកត្រីប្រចាំហាង។ ចង់និយាយថា ទឹកជ្រលក់គាត់គឺជារូបមន្តប្រចាំគ្រួសារតែម្តង ហេីយរសជាតិសាកសមញុំាជាមួយទាំងបាញ់ឆែវទាំងនំគ្រក់!

ចឹងលេីកក្រោយមកម្តុំបឹងសាឡាង កុំភ្លេចមកសាកបាញ់ឆែវនិងនំគ្រក់ដ៏ល្បីល្បាញ់នៅហាង មាន សុភាព លក់នំគ្រក និងបាញ់ឆែវ។ 

ទីតាំង៖ ផ្ទះលេខ 43 ផ្លូវ 261 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ 

ម៉ោង៖ 1AM - 8PM 

លេខទូរស័ព្ទ៖ 017 598 649 / 015 436 335 

អត្ថបទគួរតែអានបន្ទាប់