ក្តៅៗ ស្រួយៗ ម៉ោះ! មកសាកបាញ់ត្រាងអាំង និងនំបុ័ងអាំងនៅកន្លែងនេះម្តងមើរ! 

បើនិយាយពីបាញ់ត្រាងអាំង និងនំបុ័ងអាំង នរណាៗក៏ស្គាល់ដែរថាអាហារសម្រន់ 2 មុខមានរសជាតិឆ្ងាញ់ ជាពិសេសពេលដែលបានញុាំពេលស្រួយៗ ក្តៅៗ។ ពីមួយម៉ាត់ ទៅមួយម៉ាត់និយាយពីថាស្រួយខ្ញោកតែម្តង។ តោះ! បើប្រិយមិត្តអ្នកអានចូលចិត្តញុាំបាញ់ត្រាង និងនំបុ័ងអាំង ក្រុមការងារ FoodBuzz ចង់ណែនាំតូបបាញ់ត្រាងអាំងមួយកន្លែងដែលឋិតនៅចំពីមុខសាលាបឋមសិក្សាមិត្តភាពតែម្តង។ 

តូបមួយនេះមានលក់ទាំងបាញ់ត្រាងអាំង និងនំបុ័ងអាំង។ បើនិយាយពីបាញ់ត្រាងអាំងនៅកន្លែងគាត់នេះ គឺក្រុមការងារ FoodBuzz ឲ្យមេដៃ 2 ដោយសារ ទាំងគ្រឿងផ្សំ ទាំងការអាំង និង ការវេចខ្ចប់គឺពិសេសជាងហាងដទៃផ្សេងទៀត។ 

សម្រាប់គ្រឿងផ្សំបាញ់ត្រាង គាត់ប្រើប្រាស់គ្រឿងច្រើនផ្សំច្រើនមែនទែនក្នុងនោះមានដូចជា ប្រហិត ពងទាស្ងោរ ពោត ហតដក ស្លឹកខ្ទឹមជាដើម។ គ្រាន់តែស្រោចគ្រឿងពីលើបាញ់ត្រាងអាំង និយាយពីថាក្លិនឈ្ងុយជះមកតែម្តង ដែលធ្វើឲ្យក្រុមការងារយើងកូរពោះគ្រូកៗពេលកំពុងតែថត។

អត់ទាន់ចប់ទេ! នៅពេលដែលអាំងហើយ គាត់យកបាញ់ត្រាងអាំងហើយនោះទៅកាត់ដាក់ក្នុងប្រអប់ រួចគាត់ស្រោចទឹកម្ទេស ទឹកម៉ាយុនណេស និងរ៉ោយសាច់ក្តាមពីលើ។ ពេលញុាំបាញ់ត្រាង គួបជាមួយទឹកជ្រលក់ និងសាច់ក្តាមជាមួយគ្នា និយាយពីថាឆ្ងាញ់សាហាវហ្មង។ និយាយរួមទៅដាក់មួយម៉ាត់ហើយ ធានាថាចង់ដាក់មួយម៉ាត់ទៀត។

ក្រៅពីបាញ់ត្រាងអាំង កន្លែងគាត់ក៏មានលក់នំបុ័ងអាំងដែរ អុីចឹងសម្រាប់ប្រិយមិត្តអ្នកអានណាមិនសូវចំណូលបាញ់ត្រាង អាចសាកនំបុ័ងអាំងបាន។ សម្រាប់នំបុ័ងអាំងគាត់វិញគ្រឿងផ្សំក៏ដូចគ្នាទៅនឹងបាញ់ត្រាងអាំងដែរ ប៉ុន្តែពេលអាំងរួចគាត់មានថែមនូវបង្គាគ្រៀម ខ្ទឹមបំពង សាច់ក្តាម នំបុ័ងបាត់តេ ពងទា 2 ទៅ3ដុំ និងពោត ពីលើទៀត។

សម្រាប់អ្នកអត់ដែលធ្លាប់ទៅសាលាមឋមសិក្សាមិត្តភាពអាចជិះទៅតាមមហាវិថីម៉ៅសេទុង រួចបត់ស្តាំកែងហាងនំបុ័ង TOUS les JOURS រួចជិះទៅដល់ផ្លូវ  223 បត់ឆ្វេង នឹងទៅដល់សាលាបឋមសិក្សាមិត្តភាពល្មម។ សម្រាប់តម្លៃបាញ់ត្រាងអាំង និងនំបុ័ងអាំងគាត់គឺមាន 4500 រៀន និង 5000 រៀល។ បើបានអានអត្ថបទនេះហើយ កុំភ្លេចទៅសាកទាំងអស់គ្នាផងណា! 

អត្ថបទគួរតែអានបន្ទាប់