“នំប៉័ងអាំង បាញ់ត្រាំងអាំង” (រសជាតិដើមខេត្តកំពត)-Nompang Ang and Banh Trang Ang
- Location: Street 2009 behind BELTEI School, Phsar Dei Huy Campus
- 010 823 295
នំប៉័ងអាំង និងបាញ់ត្រាំងអាំងជាចំណីអាហារដែលពេញនិយមមែនទែននាពេលបច្ចុប្បន្នសឹងតែទៅទីណាក៏មានដែរ។ តែថ្ងៃនេះ FoodBuzz សុំណែនាំមួយកន្លែងនេះដែលជារសជាតិដើមពីខេត្តកំពតផ្ទាល់តែម្តង។
នៅទីនេះទាំងអនាម័យ និងតម្លៃគឺពិតជាពិសេស។ បាញ់ត្រាំងអាំងនៅកន្លែងមួយនេះមានគ្រឿងច្រើនហើយថែមទាំងមានរសជាតិដិតខ្លាំងជាមួយនិងទឹកមេយ៉ូនេស ក៏ដូចជាទឹកប៉េងប៉ោះផងដែរ។ បាញ់ត្រាំងអាំងនៅទីនេះលក់ដាច់ខ្លាំងជាង 200 ប្រអប់ឯណោះដោយសារមានរសជាតិឆ្ងាញ់តម្លៃវិញត្រឹមតែ 4000រៀល ទៅ 5000 រៀលប៉ុណ្ណោះ មួយប្រអប់បិះឆ្អែត។
នំប៉័ងអាំងនៅទីនេះក៏មានរសជាតិឆ្ងាញ់ ហើយក៏មានការគាំទ្រយ៉ាងច្រើនផងដែរលក់ដាច់ខ្លាំងរហូតទៅជាង 300 ដើមឯណោះក្នុងមួយថ្ងៃ សំខាន់អ្នកលក់អត់ថាំគ្រឿងសោះ សាច់ច្រើនៗ ទឹកស៊សក៏ច្រើន រសជាតិគឺស្រួយស្រឹបតែម្តង។ កន្លែងគាត់ក៏មានសេវាដឹកជញ្ជូនផងដែរនៅក្នុង foodpanda, Nham24, Wownow និង Muve ដែលមានឈ្មោះថា “នំប៉័ងអាំង បាញ់ត្រាំងអាំង” (រសជាតិដើមខេត្តកំពត)។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.