នៅហាងបាញ់ស៊ុងដេលី បើមួយមុខណាក៏ទំនងម្លឹងៗ អត់ទៅសាកម៉េចបាន!

ជឿថាបើនិយាយពីរឿងអាហារសំរន់ក្រៀមក្រោះ ដូចជាគួង បាញ់ស៊ុង បាញ់ហយ គុយទាវកាត់ អញ្ចេះវិញ ក្រុមការងារ Foodbuzz ញុាំមិនដែលចេះចាញ់គេហ្ម៎ង គឺមានតែកុម្ម៉ង់ថែមហើយថែមទៀត។​ ចុះប្រិយមិត្តទាំងអស់គ្នាវិញដូចពួកយើងអត់? ហើយកន្លែងបាញ់ស៊ុងឆ្ងាញ់ៗណាខ្លះដែលប្រិយមិត្តទាំងអស់គ្នាតែងតែទៅជាប្រចាំ?

សម្រាប់ពួកយើងវិញ ហាងដែលយើងនិយមទៅជាប្រចាំ គឺហាងបាញ់ស៊ុងដេលី ដែលមានទីតាំងនៅផ្សារកណ្តាល ក្បែរផ្ទះអ្នកសរសេរនេះតែម្តង ហើយបើនិយាយពីភ្ញៀវវិញចេញចូលញុាំផ្ទាល់ និងកុម្ម៉ង់គ្រប់ពេលចាប់ពីម៉ោង 7:00ព្រឹក - 7:00យប់ជារៀងរាលថ្ងៃ។ ចង់ប្រាប់បន្ថែមថា ហាងបាញ់ស៊ុងដេលីបានរក្សាភ្ជាប់នៅគុណភាពនៃរសជាតិ តម្លៃសមរម្យ និងអនាម័យរបស់ខ្លួន អស់ជាង 17 ឆ្នាំ មកហើយ និងនៅតែបន្តផ្តល់ឲ្យអតិថិជនជាមួយនឹងរសជាតិឆ្ងាញ់ប្លែកខុសពីហាងដ៏ទៃថែមទៀត។

នៅហាងបងស្រី គ្រប់មុខទាំងអស់សុទ្ធតែទំនងដែលគួរឲ្យចង់ញុាំ គ្រាន់តែឃើញភ្លាមឃ្លានហ្មង អញ្ចឹងឈុតពិសេសដែលល្បីឆ្ងាញ់ទាំងប៉ុន្មានក្រុមការងារយើងបានកុម៉្មង់ទាំងអស់។ 


នេះជាឈុតពិសេសដែលជាទីពេញចិត្តរបស់ក្រុមការងារយើងគឺឈុតថាសបាញ់ហយ ដែលមានតម្លៃ 2,5000រៀល ហើយបើសិនជាអ្នកពូកែញុាំដែរ ប្រិយមិត្តក៏អាចកុម្ម៉ង់ជាឈុតបន្ថែមទៅតាមតម្លៃដែលខ្លួនចង់បានថែមទៀត។

ក្រៅពីបាញ់ហយ ក៏មានជាគួងដែលមានតម្លៃ 10នំ 30,000រៀល និងគួងពិសេស 10នំ 50,000 រៀល។ សម្រាប់ ចាយ៉ 10នំ 10,000រៀល បាញ់ស៊ុង បាញ់ហយ គុយទាវកាត់ មានតម្លៃ 8,000រៀល ដូចគ្នា។ 


ឲ្យតែមានកន្លែងញុាំអីឆ្ងាញ់ៗអញ្ចេះ ក្រុមការងារ Foodbuzz ដឹងតែចែករំលែកឲ្យប្រិយមិត្តដឹងដែរហើយ។ អញ្ចឹងតស់! ដូចជាមានអារម្មណ៍ថាឃ្លាន អុីចឹង អេដមីនចាំនៅហាងបាញ់ស៊ុងដេលីណា៎។

បាញ់ស៊ុង ដេលី

អត្ថបទគួរតែអានបន្ទាប់