Baitong Café ពណ៌បៃតងដូចឈ្មោះបែបធម្មជាតិពិតៗ
អ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាស្គាល់ សណ្ឋារគារ Baitong & resort ដែលមានទីតាំងនៅម្ដុំបឹងកេងកង ហើយឥឡូវនឹងគេទើបតែបើកហាងកាហ្វេមួយថ្មីៗនេះដែលស្ថិតនៅជាន់ផ្ទាល់ដីនៃសណ្ឋាគារនឹងតែម្ដង។
ហាងគេចូលទៅដល់ពណ៌បៃតងៗដូចឈ្មោះរបស់គេមែន ដោយសារតែការតុបតែងហាងមានពណ៌បៃតងតាំងពី ផ្លូវចូលខាងមុខហាងដល់ខាងក្នុងតែម្ដង សម្បូររុក្ខជាតិបៃតងជាច្រើន គឺធម្មជាតិៗស្រស់ស្រាយ។ ចំពោះភេសជ្ជៈនៅទីនោះមានជាច្រើនប្រភេទដូចជា កាហ្វេ ទឹកផ្លែឈើស្រស់ ទឹក smoothie និងអាហារសម្រន់ជាដើម។ សម្រាប់អ្នកដែលខ្វះកាហ្វេមួយថ្ងៃមិនបាន អាចសាកកម៉្មង់ Iced Caramel Macchiato រសជាតិឆ្ងាញ់កាត់ស្រ្តេសហើយស្វាងងងុយគេងទៀតផង។ អ្វីដែលកាន់តែពិសេសសម្រាប់ហាងកាហ្វេមួយនេះ គឺគេប្រើប្រាស់គ្រាប់កាហ្វេក្នុងស្រុកដែលនាំចូលមកពីខេត្តមណ្ឌលគិរីដែលធ្វើឱ្យកាហ្វេមួយកែវៗមានជាតិឆ្ងាញ់។
សម្រាប់អ្នកដែលមិនចូលចិត្ត ឬមិនចេះផឹកកាហ្វេទេ នៅទីនោះក៏មានជាប្រភេទទឹកផ្លែឈើស្រស់ៗ ទឹកផ្លែឈើស្រស់ក្រឡុក និងប្រភេទសូដាជាដើម បានដាក់មួយកែវដឹងតែថាហ្វ្រេសដល់បេះដូង។ ហើយក្រៅពីភេសជ្ជៈទាំងអស់នឹងក៏មាន នំប័ុង សាំងវិច នំ croissant និងបង្អែមជាច្រើនទៀត។
បើចង់បានកន្លែងស្អាតសម្រាប់អង្គុយលេង ធ្វើការ អង្គុយសិក្សា ហើយមាន wifi ប្រើប្រាស់ឥតគិតថ្លៃទៀត និងកន្លែងសម្រាប់អង្គុយមានផាសុកភាព ទៅ Baitong Café ហូវមិនខុសទេ។
ព័ត៌មាន៖ https://www.facebook.com/profile.php?id=61557034784430
ទីតាំង៖ https://maps.app.goo.gl/DUY6Z2XXVSvzpLdM6
ម៉ោងដំណើរការ៖ 7 AM - 9 PM