Backyard Cafe
- Street 63 corner Street 278
- 096 853 43 34
ត្បិតតែជាហាងកាហ្វេពិតមែនតែ Backyard Cafe ក៏បានផ្តល់ជាអាហារនិងភេសជ្ជៈបែបសុខភាពជាច្រើនជម្រើសដែលល្អសម្រាប់សុខភាពរបស់លោកអ្នក។
ម្ហូបនិងភេសជ្ជៈនៅទីនេះប្រាកដជាស័ក្តសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារដែលមិនធ្វើឲ្យឡើងគីឡូខ្លាំង ក៏ដូចជាធ្វើឲ្យសុខភាពមាំទាំជាងមុន។ តែក៏មានអាហារ និងភេសជ្ជៈដែលមានតួនាទីល្អសម្រាប់រាងកាយផ្សេងៗផងដែរ។
ម្ហុបដែលបានណែនាំពីម្ចាស់ហាងផ្ទាល់ទាំង 2 មុខគឺសឹងតែមិនមានសាច់តែម្តង។ Rice Bowl ជាម្ហូបមួយប្រចាំហាង ដែលមានគ្រឿងផ្សំបន្លែសាច់ជាង 12 មុខឯណោះ។ Beet Salad អ្វីដែលពិសេសជាងគេគឺការផ្តោតរសជាតិទៅលើដំឡូងឈាមមាន់ (Beetroot) ដែលធ្វើឲ្យ សាឡាដមួយចាននេះកាន់តែមានរសជាតិ។
សម្រាប់ភេសជ្ជៈនៅទីនេះផ្តោតសំខាន់ទៅលើការថែរក្សារាងក៏ដូចជាបញ្ចេញជាតិពុលផងដែរ។ ទាំងនេះគឺ ភេសជ្ជៈបែប Detox និង ប្រូទីនទាំង 11 រសជាតិផ្សេងគ្នាតម្រូវទៅតាមចំណូលចិត្តរបស់អតិថិជន។
Environment: 8/10
Food: Perfect if you go on diet
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.