ស្រឡាញ់ម្ហូបខ្មែរ ចង់អង្គុយញ៉ាំក្នុងបរិយាកាសបែបខ្មែរបុរាណ 9 កន្លែងនេះនឹងត្រូវចិត្តអ្នក!
តើអាហារប្រភេទណាដែលជាអាហារឆ្ងាញ់ជាងគេនៅក្នុងប្រទេសកម្ពុជា? ច្បាស់ណាស់ថាជាអាហារខ្មែរយើងព្រោះម្ហូបត្រូវបានផ្សំគ្រឿង ជាមួយបន្លែនិងសាច់ជាច្រើនប្រភេទធ្វើឲ្យមុខម្ហូបមួយមុខៗឈ្ងុយ ហើយឆ្ងាញ់ជាប់មាត់។ នៅថ្ងៃទីនេះ ក្រុមការងារ FoodBuzz មានភោជនីយដ្ឋានចំនួន 9 ដែលមានបម្រើម្ហូបអាហារខ្មែរ។
(លេខរៀងមិនតាមលំដាប់)
#1 ផ្កាស្លារ
ផ្កាស្លារគឺជាភោជនីយដ្ឋានដែលមានម្ហូបខ្មែរជាច្រើនមុខដូចជាអាម៉ុកសាច់ត្រីដែលជាម្ហូបល្បីប្រចាំប្រទេសខ្មែរតែម្ដង។ ក្រៅពីភាពល្បីល្បាញខាងអាហារខ្មែរពួកគេក៏បានទទួលបានការកោតសរសើរទៅលើស្រាក្រឡុករបស់ពួកគេផងដែរ។ អញ្ចឹង ញ៉ាំអាហារខ្មែរ លំហែរអារម្មណ៍ជាមួយស្រាក្រឡុកនៅទីនេះតែម្ដងទៅ។



ទីតាំង៖ ផ្ទះលេខ 15 ផ្លូវលេខ 240 កែងផ្លូវលេខ 19 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
ម៉ោងធ្វេីការ៖ 7AM - 10PM
ទំនាក់ទំនង៖ 023 990 652
#2 ខ្មែរសូរិន
ខ្មែរសូរិនគឺជាភោជនីយដ្ឋានមួយដែលមានបម្រើម្ហូបខ្មែរថៃ។ តែអាម៉ុកសាច់ត្រីនៅទីនេះក៏មិនចាញ់ហាងដទៃ។ បើនិយាយពីការតុបតែងវិញ គឺស្រស់ស្អាតទៅតាមបែបខ្មែរបុរាណ មិនតែប៉ុណ្ណោះអាចញ៉ាំអាហារដូចនៅក្នុងសួនដែលត្រូវរៀបចំយ៉ាងស្អាតប្លែកភ្នែកជាមួយនឹងធម្មជាតិទៀតផង។ ភ្លេចប្រាប់ថាមានម្ហូបខ្មែរច្រើនមុខណាស់ សុទ្ធតែឆ្ងាញ់ៗ មិនមែនមានតែអាម៉ុកមួយនោះទេ ឆាក្ដៅកង្កែបក៏មាន ត្រីចៀនស្វាយខ្ចី បុកល្ហុងមានទាំងអស់។


ទីតាំង៖ អគារលេខ 9 ផ្លូវលេខ 57 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ម៉ោងធ្វេីការ៖ 7AM - 10PM
ទំនាក់ទំនង៖ 012 887 320
#3 Labaab
Labaab គឺជាភោជនីយដ្ឋានខ្មែរមួយដែលមានការតុបតែងដូចខេត្តបាត់ដំបងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1800 ។ ភោជនីយដ្ឋាននេះទទួលបានការសរសេីរជាច្រើនទាំងអតិថិជនលក្នុងស្រុក និងក្រៅស្រុកដែលបានហូបបាយនៅទីនោះ។



ទីតាំង៖ 81E2 មហាវិថីព្រះមុនីវង្ស (93) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ| Googlemap
ម៉ោងធ្វេីការ៖ 11AM - 10PM
ទំនាក់ទំនង៖ 099 335 666
#4 Sugar Palm
Sugar Palm គឺជាភោជនីយដ្ឋានអាហារខ្មែរដ៏កក់ក្តៅមួយដែលទទួលបានការសរសេីរជាច្រេីនសម្រាប់មុខម្ហូបត្រីរបស់ពួកគេ។ លើសពីនេះទៀតបុកស្វាយជាមួយនឹងត្រីដុតអំបិលរបស់ពួកគេក៏ជាការពេញនិយមផងដែរ។



ទីតាំង៖ ផ្ទះលេខ 13 ផ្លូវ 178 (ទល់មុខសាលាស៊ីសុវត្ថិ) សង្កាត់ផ្សារកណ្ដាលទី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
ម៉ោងធ្វេីការ៖ 11: 30AM - 2: 30PM និង 6:00PM - 10:00PM
ទំនាក់ទំនង៖ 085 646 373
#5 រំដេង
ភោជនីយដ្ឋានរំដេងជាភោជនីយដ្ឋានមួយដែលមិនត្រឹមតែបម្រើអាហារខ្មែរធម្មតាប៉ុណ្ណោះទេប៉ុន្តែក៏មានមុខម្ហូបដូចជាអាពីងផងដែរ។ មិនតែប៉ុណ្ណោះរំដេងក៏មានមុខម្ហូបដង្កូវឌួង និងអង្រ្កងផងដែរ។



ទីតាំង: 74 ផ្លូវឧកញ៉ាកេត (174) សង្កាត់ផ្សារកណ្ដាលទី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
ម៉ោងបេីក: 11 ព្រឹក -11 យប់
ទំនាក់ទំនង: 092 219 565
#6 ម្លិះ
ម្លិះគឺជាភោជនីយដ្ឋានបែបម្ហូបខ្មែរមួយដែលមានមុខម្ហូបដូចជាប្រហុកខ្ទិះនិងបាយឆារក្តាមជាម្ហូបប្រចាំហាងរបស់ពួកគេ។ ម្ហូបមួយមុខៗត្រូវបានតុបតែងយ៉ាងស្អាត បើសេវាវិញមួយអ៊ែម បុគ្គលិកក្នុងហាងយកចិត្តទុកដាក់ និងរួសរាយរាក់ទាក់អ្នកតាំងពីដើរចូលដល់ហាងរហូតដល់ញ៉ាំរួចរាល់ចាកចេញពីហាង។



ទីតាំង៖ 136 មហាវិថីព្រះនរោត្តម (41) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ម៉ោងធ្វេីការ៖ 6AM - 10PM
ទំនាក់ទំនង៖ 023 221 022
#7 ត្បាល់ខ្មែរ
ភោជនីយដ្ឋានត្បាល់ខ្មែរជាភោជនីយដ្ឋានមួយដែលមានប្រជាប្រិយភាពមួយ។ ម្ហូបពិសេសរបស់ពួកគេគឺម្ហូបបបរកង្កែបនេះតែម្ដង។


ទីតាំង៖
- #432 ផ្លូវព្រះត្រសក់ផែ្អម (63) សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
- #32 ផ្លូវលេខ 360 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ម៉ោងធ្វេីការ៖ 11AM - 10PM
ទំនាក់ទំនង៖ 071 444 5555/016 895 888
#8 កប្បាស
ថ្មីត្បិតតែការតុបតែងមានលក្ខណៈសាមញ្ញមិនតាមបែបខ្មែរបុរាណ តែភោជនីយដ្ឋានខ្មែរថៃមួយនេះ បម្រើម្ហូបខ្មែរយ៉ាងឆ្ងាញ់ ធ្វើមានការកោតសរសើរទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុកទៅលើសាច់មាន់ពណ៌បៃតង និងអាម៉ុកប្រចាំហាងរបស់ពួកគេ។



ទីតាំង៖ ព្រះអង្គអេង St. (13) សង្កាត់ផ្សារកណ្ដាលទី 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
ម៉ោងធ្វេីការ៖ 10AM - 10 PM
ទំនាក់ទំនង៖ 012 807 979
#9 ម៉ុកមុន្នី
ម៉ុកមុន្នីជាភោជនីយដ្ឋានមួយដែលមានជំនាញខាងម្ហូបខ្មែរនិងអាស៊ី។ មុខម្ហូបដែលមានប្រជាប្រិយភាពរបស់ពួកគេមានដូចជាត្រីដុតទាំងមូលនិងបាយសាច់ជ្រូក។



ទីតាំង: #63 ផ្លូវ 294 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ម៉ោងធ្វេីការ 10AM -10PM
ទំនាក់ទំនង: 095 970 861