% Arabica កាន់តែប្លែកជាងមុនជាមួយសាខា Roastery ដំបូងគេ នៅជាន់ក្រោមដីកណ្តាលសួនវឌ្ឍនៈ

បើនិយាយទៅដល់ហាងកាហ្វេព្រីមៀម ល្បីលំដាប់ពិភពលោកនៅកម្ពុជា យើងមិនអាចមើលរំលងហាងកាហ្វេល្បីមកពីជប៉ុន % Arabica ដែលកំពុងទទួលបានការគាំទ្រច្រើននោះទេ។ បន្ទាប់ពីជោគជ័យនៅកម្ពុជាជាង 2 ឆ្នាំ ពេលនេះ % Arabica បាននាំយកបទពិសោធន៍ថ្មីស្រឡាងជាមួយសាខា Roastery ដំបូងគេនៅកម្ពុជា។

សម្រាប់សាខាថ្មីនេះ គ្រាន់តែដើរចូលទៅដល់ខាងក្នុងហាងភ្លាម ពួកយើងទទួលបានអារម្មណ៍ស្រស់ស្រាយមែនទែន ព្រោះការតុបតែងហាងនៅតែប្រកាន់យកបែបបទបែប Minimalist ទៅការឌីហ្សាញសម្ភារៈ ទីធ្លា និងពន្លឺ ដែលមកក្នុងពណ៌សឆ្លុះ ធ្វើឲ្យហាងលេចធ្លោតាំងពីឃើញពីចម្ងាយ។ 

អ្វីដែលពួកយើងចាប់អារម្មណ៍ជាងគេទីនេះ គឺជញ្ជាំងហាងជាកញ្ចក់ 360 ដឺក្រេ ធ្វើឲ្យហាងមើលទៅធំទូលាយ មិនស្អុះស្អាប់ និងជាពិសេស មានប្លង់ថតរូបកាន់តែច្រើនជាងមុនទៅទៀត។ ពួកយើងបានដឹងមកថា គ្រប់ការឌីហ្សាញទាំងអស់ សុទ្ធតែចេញពីទីស្នាក់ការកណ្តាលនៅប្រទេសជប៉ុន ទើបពួកយើងមិនប្លែកចិត្តទេ ថាហេតុអ្វីការតុបតែង % Arabica មានភាពល្អិតល្អន់ និងទាន់សម័យ មើលមិនស៊ាំយ៉ាងនេះ។ 

និយាយពីរសជាតិកាហ្វេវិញ ពួកយើងអត់សរសើរមិនបានចំពោះ Caffe Latte ដែលជា Signature Drink ប្រចាំហាង ព្រោះមិនត្រឹមតែក្លិនឈ្ងុយរបស់គ្រាប់កាហ្វេ % Arabica Blend ដែលកិនថ្មីៗនោះទេ នៅមានរសជាតិផ្អែមស្រាលៗ ចេញពីគ្រីមទឹកដោះគោដែលមិនប្រើស្ករទៀតផង ហើយនៅពេលកូរបញ្ចូលគ្នាទៅ ជារសជាតិពិសេសបំផុតដែលយើងធ្លាប់បានញ៉ាំ។

ចំពោះ Ice Matcha Latte វិញ នៅតែមានរសជាតិឆ្ងាញ់ដូចដើម ដោយសារមានម៉ាត់ឆារសជាតិដិត ធានាថាត្រូវចិត្តហ្វេនៗតែម្តង ព្រោះពេលបិទភ្នែកញ៉ាំ ពួកយើងស្រមៃទៅដល់ក្លិនឈ្ងុយរបស់តែនៅប្រទេសជប៉ុនរួចស្រេចទៅហើយ។

បុគ្គលិកនៅហាងមានភាពរួសរាយរាក់ទាក់ណាស់ អ្នកទាំងអស់គ្នាអាចឲ្យគាត់ជួយណែនាំម៉ឺនុយភេសជ្ជៈបាន ព្រោះនៅ % Arabica មានគ្រាប់កាហ្វេដែលសុទ្ធតែសម្រិតសម្រាំងរួច មកពីច្រើនប្រទេស។ មុឺនុយ Latte ដូចជា Caffe Latte, Kyoto Latte, Spanish Latte និង Dark Latte ជាដើម ក៏សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ដែលយើងអាចជ្រើសបានតាមការចូលចិត្ត។ 

ភ្លេចប្រាប់អ្នកទាំងអស់គ្នាទៅ ថានៅ % Arabica Phnom Penh VCLP Roastery នេះ មានលក់ការ៉េមកាហ្វេ % Soft Cream និង % Affogato ដែលរកទិញនៅសាខាផ្សេងអត់បានទេណា៎។ ហើយកំពុងតែចង់ដឹងមែនអត់ថា % Affogato ហ្នឹងជាអ្វី? វាជាការ៉េមមួយបែបដែលមានចាក់កាហ្វេអ៊ិចហ្វ្រេសូក្ដៅៗចូល ដែលរសជាតិស៊ីគ្នាមែនទែន ដោយសារការ៉េមផ្អែមៗទៅកាត់បន្ថយភាពល្វីងរបស់កាហ្វេ។  នៅទីនោះ ក៏មានដាក់បង្ហាញម៉ាស៊ីនលីងគ្រាប់កាហ្វេ PROBAT ដ៏ធំដំបូងគេនៅកម្ពុជាទៀតផងដែរ។ នេះហើយជាចំណុចពិសេសរបស់ % Arabica Roastery ព្រោះបានទាញយករសជាតិដ៏ឆ្ងាញ់ និងក្លិនឈ្ងុយបំផុតរបស់គ្រាប់កាហ្វេគុណភាពខ្ពស់ដែលបានលីងថ្មីៗចេញមក។

សម្រាប់អ្នកចង់ទទួលបានបទពិសោធន៍ស្តង់ដារអន្តរជាតិ កុំភ្លេចមក % Arabica ណា! ទីនេះមានគ្រប់ទាំងរសជាតិ បរិយាកាសហាង និងសេវាកម្ម បើអត់មកសាក ថតរូប Check-in ខកខានធំហើយប្រាប់ទៅ!

ស្វែងរកព័ត៌មានបន្ថែមតាមរយៈផេកហ្វេសប៊ុក Arabica Phnom Penh VCLP Roastery

ផែនទី៖ https://goo.gl/maps/jkPJUMtssGLvEFYf8

Arabica Phnom Penh VCLP Roastery

  • 66 Monivong Boulevard, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
  • 016 203 696

អត្ថបទគួរតែអានបន្ទាប់