Arabica Phnom Penh The Commune Toul Kork
- The Commune Mall, Toul Kork, Phnom Penh
- 023 900 365
%ARABICA ទើបតែបើកសាខាថ្មីនៅម្ដុំទួលគោក ហើយបានទាក់ទាញអ្នកចូលចិត្តញ៉ាំកាហ្វេ និងអ្នកចូលចិត្តថតរូប ទៅជាច្រើនអ្នកមួយរយៈនេះ។
%ARABICA មានការតុបតែងឡើងដោយភាពសាមញ្ញៗ មានលក្ខណៈទាន់សម័យ។ ការរចនាហាងផ្តោតទៅលើពណ៌ស ហើយមានកញ្ចក់ដែលអាចមើលឃើញដល់សួននៅខាងក្រៅធ្វើឲ្យមានអារម្មណ៍ស្រឡះល្អ។ ការរចនាហាងបែបសាមញ្ញមែន ប៉ុន្តែមើលទៅពិតជាទាក់ទាញខ្លាំង បូករួមជាមួយបរិយាកាសដ៏ល្អ កន្លែងនេះសាកសមបំផុតសម្រាប់អង្គុយលេង សម្រាកពីការសិក្សាឬការងារផ្សេងៗ។
ដោយមានការឌីហ្សាញដែលធ្វើឲ្យមានពន្លឺធម្មជាតិជះចូលខាងក្នុងបានភ្លឺល្អ អ្នកចូលចិត្តថតរូបដឹងតែពេញចិត្តតែម្ដង! ថតពីមុំណា ប្លង់ណាក៏ស្អាតដែរ!
%ARABICA ផ្ដោតជាគោលលើកាហ្វេនិង Matcha ដូច្នេះហើយបើសិនជាអ្នកទៅលើកទីមួយ គួរតែសាកពីរមុខនេះ! សម្រាប់កាហ្វេ %ARABICA មានជម្រើសឲ្យអតិថិជនរើសរវាង “Blend” និង “Single” ដែល Blend ជាគ្រាប់កាហ្វេដែលលីងដោយខ្លួនឯង៤ប្រភេទចូលគ្នា និង Single ជាគ្រាប់កាហ្វេ១ប្រភេទ។
នេះជា Spanish Latte បែប Blend។ មួយកែវនេះមានរសជាតិស្រាលស្រទន់ មានក្លិនឈ្ងុយកាហ្វេប្រហើរៗ មិនផ្អែមពេក មិនល្វីង ឆ្អាញ់ម៉ាអេម!
ឯនេះជា Matcha Latte មានរសជាតិដើម មានភាពស្រទន់ ក្លិនប្រហើរស្លឹកតែថ្មីៗ ដាក់មួយម៉ាត់ដាស់អារម្មណ៍ ស្រឡះចិត្តតែម្ដង។
ទន្ទឹមនឹងភេសជ្ជៈផ្សេងៗ %ARABICA ក៏មានលក់ជាគ្រាប់កាហ្វេជាច្រើនប្រភេទមកពីតំបន់ផ្សេងៗ ដែលអ្នកអាចទិញបានទុកជូនជាកាដូ ឫយកទៅផ្ទះឆុងញ៉ាំដោយខ្លួនឯង។ Decaf ជាប្រភេទគ្រាប់កាហ្វេដែលដាំដុះនិងថែរក្សានៅហាវ៉ៃផ្ទាល់ដោយម្ចាស់ %ARABICA។ Decaf ជាគ្រាប់កាហ្វេម្យ៉ាង មានផ្ទុកសារធាតុកាហ្វេអុីនតិចតួចបំផុត ដែលអាចឲ្យអ្នកមិនសូវចេះញ៉ាំកាហ្វេ ឫស្ត្រីមានគក៌ ញ៉ាំបានដោយគ្មានផលប៉ះពាល់។
លើសពីនេះ %ARABICA មានលក់នំប័ុងបែបអឺរ៉ុបឆ្ងាញ់ៗដូចជា Pain au chocolat ជាដើម ដែលដុតថ្មីៗ ស្រស់ៗ រៀងរាល់ថ្ងៃ។ នៅ %ARABICA អ្វីៗក៏ស្រស់ថ្មីដែរ! សម្រាប់ព័ត៌មានលំអិតបន្ថែម ឬប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ៖ Arabica Cambodia ឬក៏ IG: arabica.cambodia៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.