% Arabica
- Ground floor of Vattanac Capital
- 023 963 029
បើនិយាយពីប្រទេសជប៉ុន FoodBuzz ជឿថាប្រិយមិត្តប្រហែលជានឹកឃើញទៅដល់តែបៃតង ម៉ាត់ឆា (Matcha) និងម្ហូបជប៉ុនដូចជាស៊ូស៊ី ស៊ូគីយ៉ាគីជាដើមមុនគេ ប្រហែលជាមិននឹកឃើញដល់កាហ្វេឡើយព្រោះថាប្រទេសជប៉ុនមិនមែនជាប្រទេសមួយដែលពេញនិយម ឬ ល្បីល្បាញដោយកាហ្វេឡើយ។
យ៉ាងណាមិញ សំរាប់ប្រិយមិត្តដែលចូលចិត្តញ៉ាំ និងតាមដានហាងកាហ្វេជាតិនិងអន្តរជាតិប្រាកដជាក្រលេកតែមួយឆ្វាច់នឹងអាចស្គាល់សញ្ញា % នេះហើយដែលជាឡូហ្គូសម្គាល់ប្រ៊េនកាហ្វេ % Arabica ដែលចាប់កំណើតចេញពីទីក្រុងបុរាណក្យូតុនៅប្រទេសជប៉ុនក្នុងឆ្នាំ 2014។ គិតមកទល់សព្វថ្ងៃនេះ % Arabica មាន 58 សាខានៅក្នុង 14 ប្រទេសដែលក្នុងនោះក៏រួមមានកម្ពុជាផងដែរ ដែលសាខាដំបូងគេកំពុងដំណើរការសព្វថ្ងៃនៅអគារ វឌ្ឍនៈកាពីតាល។
កាលពីសប្ដាហ៍មុន ក្រុមការងារ FoodBuzz បានទៅភ្លក្សរសជាតិភេសជ្ជៈនៅ % Arabica ដែលគ្រាន់តែឈានជើងចូលបរិវេណហាងភ្លាម អារម្មណ៍ពួកយើងបានផ្តោតទៅលើការតុបតែងហាងបែប Minimalism បែបសាមញ្ញៗ មិនឆើតឆាយជាមួយនឹងការលំអជាមួយសញ្ញា % លើផ្ទៃពណ៌ស ឬ លាតៗស្ទើរគ្រប់កន្លែង ទាំងកែវកាហ្វេ ម៉ាស៊ីនឆុងកាហ្វេ និងសំភារៈដទៃៗទៀតដែលពិតជាគួរឲ្យចាប់អារម្មណ៍ម្យ៉ាង និងគួរឲ្យចង់ថតរូបមែនទែន។
ពួកយើងបានភ្លក្សភេសជ្ជៈពីរមុខគឺ កាហ្វេឡាតេក្ដៅ (Hot Caffe Latte) និង ម៉ាត់ឆាឡាតេត្រជាក់ (Iced Matcha Latte) ដែលជាភេសជ្ជៈប្រចាំហាងទាំងពីរ។ បើនិយាយពី Hot Caffe Latte នេះគឺរសជាតិឆ្ងាញ់ជាប់ចិត្ត ឈ្ងុយក្លិនកាហ្វេដែលទើបតែលីងថ្មី ព្រោះនៅ % Arabica រាល់គ្រាប់កាហ្វេគឺត្រូវបានលីងថ្មីជារៀងរាល់ថ្ងៃក្នុងហាងផ្ទាល់តែម្ដង ហើយជាពិសេសទៀតផងគឺគ្រាប់កាហ្វេសុទ្ធតែនាំចូលពីតំបន់ចំការកាហ្វេល្បីៗនៅជុំវិញពិភពលោក ហើយ % Arabica ក៏មានចំការកាហ្វេផ្ទាល់ខ្លួនផងដែរ។
ចំណែក Iced Matcha Latte នេះក៏ឆ្ងាញ់ម្យ៉ាង សំរាប់អ្នកដែលចូលចិត្តញ៉ាំតែម៉ាត់ឆាគឺដឹងតែត្រូវចិត្ត ព្រោះថារសជាតិចំតែម៉ាត់ឆាជប៉ុនពិតៗតែម្ដង។
ក្នុងរដូវកាលកូវីដ-19 នេះផងដែរ % Arabica ក៏បានប្រកាន់ខ្ជាប់នូវអនាម័យ និងសុវត្ថិភាពសំរាប់ទាំងភ្ញៀវនិងបុគ្គលិកផងដែរ ដូច្នេះប្រិយមិត្តអាចក្រេបរសជាតិកាហ្វេលោកអ្នកដោយមិនមានការភ័យបារម្ភឡើយ ជាពិសេសកុំភ្លេចថតរូបទុកបង្ហោះលើ Instagram ផងណា! មកដល់ %Arabica ហើយអត់ថតម៉េចបាន!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.