គុជរសជាតិផ្លែឈើស្រស់? An cha ផលិតគុជធម្មជាតិ 100% ផ្សំពីបន្លែ ផ្លែឈើស្រស់ៗ និងថ្មីរាល់ថ្ងៃ

តែគុជឆ្ងាញ់មួយកែវៗ ការឆុងពិតជាសំខាន់ណាស់ តែការរក្សារសជាតិតែគុជមួយកែវឲ្យបានឆ្ងាញ់ និងជាប់ចិត្តការចម្អិននិងផ្សំគ្រឿងគុជក៏សំខាន់ខ្លាំងដែរ។ ជាទូទៅគ្រាប់គុជគឺត្រូវចំអិនឡើងប្រុងប្រយ័ត្នមែនទែនដើម្បីរក្សានូវភាពទន់ល្មើយហើយគុជដែលចំអិនហើយមិនអាចរក្សាទុកបានយូរដែរ គឺបានតែត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយនេះគឺសម្រាប់គ្រាប់គុជទូទៅ ប៉ុន្ដែថ្ងៃនេះ FoodBuzz នឹងនាំប្រិយមិត្តឲ្យស្គាល់គុជស្រស់ ធម្មជាតិ ផ្សំពីបន្លែផ្លែឈើផ្សេងៗ ហើយពិសេសនោះគឺផលិតថ្មីជារៀងរាល់ថ្ងៃតែម្ដង។

An cha Taiwan Milk Tea

កាលពីពេលថ្មីៗនេះ An cha បានណែនាំគុជស្រស់ដែលជាសមាជិកថ្មី ព្រមទាំងមានរសជាតិថ្មីជាច្រើនដូចជា ដំឡូងស្វាយ ដំឡូងជ្វា តែអមតៈ ឬក៏តែមេអំបៅ តែបៃតងម៉ាត់ឆា និងសូកូឡា ដែលមិនត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់ទេ ថែមទាំងមានរូបសម្រស់និងពណ៌ដ៏ស្រស់ទាក់ភ្នែកផងដែរ ប៉ុន្ដែកុំច្រឡំណា ធម្មជាតិ100% មិនមានជាការបន្ថែមពណ៌ឡើយ។ FoodBuzz មានឱកាសបានទៅសង្កេត និងផ្ដិតយកការធ្វើគុជស្រស់នេះ ដូច្នេះពួកយើងនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នាថាតើគេធ្វើយ៉ាងម៉េចខ្លះ?

An cha Taiwan Milk Tea

សម្រាប់គុជស្រស់រសជាតិដំឡូងស្វាយ និងដំឡូងជ្វា (ពណ៌លឿង) នេះគឺ ដំបូងត្រូវយកដំឡូងនេះមកស្ងោរឲ្យឆ្អិន មុននឹងត្រូវប៉ន់ឲ្យដំឡូងនេះម៉ត់ចូលគ្នាល្អ ហើយបន្ទាប់មកគឺត្រូវលាយជាមួយម្សៅនិងស្ករសដែលនឹងផ្ដល់នូវភាពស្វិតនិងទន់ល្មើយដូចគ្រាប់គុជដែលអ្នកធ្លាប់ញ៉ាំ។ បន្ទាប់ពីការបញ្ចូលគ្នាសព្វសាច់អស់ហើយ ម្សៅដំឡូងនេះនឹងត្រូវការកាត់ជាដុំតូចហើយកិនឲ្យសំប៉ែតមុននឹងដាក់ចូលក្នុងម៉ាស៊ីនកាត់ដែលដំណាក់កាលកាត់ដំបូងចេញជាបន្ទះវែងៗ ហើយដំណាក់កាលទីពីរនឹងចេញជាគ្រាប់គុជមូលៗតូច។

An cha Taiwan Milk Tea

ហើយសម្រាប់រសជាតិផ្កាអមតៈ ឬតែមេអំបៅវិញគឺគេត្រូវស្ងោរផ្កានេះដើម្បីយកពណ៌និងក្លិន រីឯរសជាតិតែបៃតងម៉ាត់ឆានិងសូកូឡាគឺប្រើប្រាស់ជាប្រភេទម្សៅរសជាតិទាំងពីរនេះ ប៉ុន្ដែសំរាប់ដំណាក់កាលផ្សេងៗទៀតគឺដូចគ្នាទាំងអស់។

An cha Taiwan Milk Tea

ចូលដល់វគ្គចម្អិនវិញគឺដំបូងត្រូវយកគ្រាប់គុជនេះទៅស្ងោររយៈពេល 10 នាទីរហូតដល់ឆ្អិនល្អ ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ដើម្បីធ្វើឲ្យគ្រាប់គុជនេះឡើងពណ៌ស្រស់ថ្លាស្អាត ហើយជាចុងក្រោយនោះគឺការលាយជាមួយស្ករសដើម្បីឲ្យមានរសជាតិផ្អែមឡមៗ មុននឹងយកទៅដាក់ក្នុងភេសជ្ជៈតាមចំណង់ចំណូលចិត្តរបស់អ្នក។

An cha Taiwan Milk Tea

ចំណុចពិសេសមួយទៀតនោះគឺគុជស្រស់រសជាតិទាំងអស់នេះគឺត្រូវបានធ្វើថ្មីៗជារៀងរាល់ថ្ងៃ ដោយសារមិនមានការប្រើប្រាស់ពណ៌បន្ថែមនិងសារធាតុដើម្បីឲ្យរក្សាទុកបានយូរឡើយ ដូច្នេះប្រិយមិត្តមិនចាំបាច់បារម្ភរឿងញ៉ាំគុជចាស់ឡើយ ព្រោះថាឈ្មោះគុជស្រស់ហើយ រសជាតិគឺស្រស់ថ្មីរាល់ថ្ងៃពិតៗមែន!

An cha Taiwan Milk Tea

បើនិយាយអំពីរសជាតិវិញ គុជស្រស់គឺរសជាតិឆ្ងាញ់ប្លែកម្យ៉ាងពីគុជស្ករត្នោតនិងគុជធម្មតា ដោយមានក្លិននិងរសជាតិឈ្ងុយតាមគ្រឿងផ្សំនីមួយៗតែម្ដង ហើយអ្វីដែលពិសេសនោះគឺដាក់ចូលភេសជ្ជៈណាក៏ត្រូវដែរ មិនរើសរសជាតិឡើយ ហើយធ្វើឲ្យរសជាតិភេសជ្ជៈដែលប្រិយមិត្តញ៉ាំរាល់ដងកាន់តែឆ្ងាញ់និងមានជាតិមួយកំរិតបន្ថែមទៀតផង។

An cha Taiwan Milk Tea

ប្រិយមិត្តអាចបន្ថែមគុជស្រស់ទៅក្នុងភេសជ្ជៈណាក៏បានដែរតាមការពេញចិត្តរបស់លោកអ្នក នៅសាខា An cha បឹងកេងកងសម្រាប់ពេលនេះ ប៉ុន្ដែនៅពេលឆាប់ៗនេះនឹងមាននៅគ្រប់សាខាទាំងអស់។

An cha Taiwan Milk Tea

កុំភ្លេចសាករសជាតិគុជស្រស់ថ្មីរបស់ An cha នេះឲ្យបានទាំងអស់គ្នាណា!

ទីតាំងAn cha សាខាបឹងកេងកង, ផ្លូវប៉ាស្ទ័រ (63), សង្កាត់បឹងកេងកង, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap 

បើកពីម៉ោង៖ 7AM - 9PM

តម្លៃបន្ថែម $0.5 ពីលើតម្លៃភេសជ្ជៈអ្នក

អត្ថបទគួរតែអានបន្ទាប់