An cha: ហាងតែទឹកដោះគោពេញនិយមពង្រីកខ្លួន 6 សាខាក្នុងរយៈពេលមិនដល់មួយឆ្នាំ
ច្បាស់ណាស់អ្នកដែលចូលចិត្តញ៉ាំតែទឹកដោះគោហើយមិនស្គាល់ឬមិនជាប់ស្នេហ៍ An cha គឺគ្មានទេ ព្រោះថាឲតែសាកម្ដងគឺដឹងតែជាប់ចិត្តហើយ។ ពួកយើងក៏ធ្លាប់ចុះផ្សាយអត្ថបទពី An cha ម្ដងដែរគឺអំពីតែទឹកដោះគោដាក់កំទេចមាសដំបូងបង្អស់និងថ្លៃជាងគេនៅប្រទេសកម្ពុជាដែលប្រិយមិត្តអាចអានបាននៅទីនេះ ប៉ុន្ដែថ្ងៃនេះពួកយើងចង់ណែនាំអ្វីដែលថ្មីប្លែកខុសពីអត្ថបទមុន អញ្ចឹងតោះ!
ប្រិយមិត្តៗណាដែលជាហ្វេន An cha ស្រាប់ប្រហែលជាដឹងពីមូលហេតុដែលធ្វើឲហាងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារហូតជំរុញឲពង្រីកខ្លួនបានដល់ទៅ 6 សាខាក្នុងរយៈពេលតិចជាងមួយឆ្នាំគិតពីពេលបើកសាខាដំបូងកាលពីចុងឆ្នាំ 2018 នោះក៏ដោយសារការគូបផ្សំរវាង ការផ្ដល់ជូនជាភេសជ្ជបែបតែទឹកដោះគោ និងតែផ្សេងៗយ៉ាងច្រើនសម្បូរបែប ប្លែកៗខុសពីហាងដទៃ និងការយកចិត្តទុកដាក់លើសេវាកម្ម គុណភាព រសជាតិ និងការច្នៃភេសជ្ជៈថ្មីៗរបស់ An cha។
និយាយរឿងភេសជ្ជៈអញ្ចឹងចង់ស្គាល់ Signature Drinks ភេសជ្ជៈប្រចាំហាងរបស់ An cha ដែល FoodBuzz បានញ៉ាំទេ?
ពួកយើងបានភ្លក្សភេសជ្ជៈ 3 មុខដែលក្នុងនោះពីរគឺជាភេសជ្ជៈពេញនិយមប្រចាំហាង លក់ដាច់បំផុតគឺ Purple Sweet Potato Black Pearl Fresh Milk តែទឹកដោះគោស្រស់លាយដំឡូងផ្អែមពណ៌ស្វាយ និង Salted Egg Lava Brown Sugar Pearl Fresh Milk ដែលជាតែទឹកដោះគោលាយពងទាប្រៃនិងគុជស្ករត្នោត។ ទាក់ទងនឹងរសជាតិគឺធានាថាប្លែក ឆ្ងាញ់ម្យ៉ាងម្នាក់តាមចំណង់ចំណូលចិត្តអ្នកញ៉ាំ ដូចជាអ្នកសរសេរអត្ថបទនេះផ្ទាល់គឺជាប់ស្នេហ៍ជាមួយ Purple Sweet Potato Black Pearl Fresh Milk តែទឹកដោះគោស្រស់លាយដំឡូងផ្អែមពណ៌ស្វាយនេះហើយ (មួយសប្ដាហ៍យ៉ាងតិចក៏អស់ពីរកែវធំៗដែរ) ព្រោះថារសជាតិប្លែកមានជាដំឡូងស្វាយកិនក្នុងភេសជ្ជៈនេះស្រាប់តែម្ដង ដូច្នេះពេលញ៉ាំគឺដោយទាំងទឹកដោះស្រស់ គុជដ៏ទន់ល្មើយនិងសាច់ដំឡូងកិនទៀតគឺធានាជាប់ស្នេហ៍តែម្ដង។
ចំណែក Salted Egg Lava Brown Sugar Pearl Fresh Milk តែទឹកដោះគោលាយពងទាប្រៃនិងគុជស្ករត្នោតនេះគ៏ស្រដៀងទៅនឹងភេសជ្ជៈមុននេះដែរ ព្រោះមានជាពងទាប្រៃក្រហមកិនលាយក្នុងភេសជ្ជៈនេះផ្ទាល់តែម្ដង ធ្លាប់តែឃើញគេយកពងទាប្រៃច្នៃធ្វើម្ហូប មិនដែលភេសជ្ជៈឡើយ ដូច្នេពេលញ៉ាំចូលគ្នាទៅគឺខប់ៗប្លែកហ្មង។
ភេសជ្ជៈចុងក្រោយដែលក្រុមការងារ FoodBuzz បានភ្លក្សគឺជាភេសជ្ជថ្មីស្រឡាងរបស់ An cha គឺ Baked Brown Sugar Milk Foam ទឹកដោះគោស្រស់លាយពពុះទឹកដោះគោស្ករត្នោតដុត ឆ្ងាញ់និងសាកសមសំរាប់អ្នកដែលចូលចិត្តញ៉ាំគុជស្ករត្នោតព្រោះថាបានភ្លក្សគុជសរស្ករត្នោតហើយបានស្ករត្នោតដុតពីលើពពុះទឹកដោះគោពីលើទៀត ឆ្ងាញ់ហើយស្អាតទៀត មួយឈុតហ្មង!
សំរេចចិត្តឬនៅចង់សាកភេសជ្ជៈមួយណា? អាចស្វែងរកបាននៅសាខាក្នុងចំណោមសាខាទាំង 6 របស់ An cha Taiwan Milk Tea រួមមាននៅ ផ្សារទំនើប Pencil, បឹងកេងកង, សន្ធរម៉ុក និង 3 ទៀតដែលនឹងបើកទ្វារឆាប់ៗនេះនៅ Samai Square, ម៉ៅសេទុង និងខេត្តសៀមរាប។
តម្លៃ៖ ចាប់ពី $1.50 ឡើងទៅ
ម៉ោងបើក៖ 7AM – 9PM
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ An Cha