នៅ The Olympia Mall មានអីញ៉ាំខ្លះហ្ន៎?

មិនត្រឹមតែជាផ្សារទំនើបដែលអ្នកទាំងអស់គ្នាអាចទៅទិញទំនិញជាច្រើនមុខបាននោះទេ The Olympia Mall ក៏ជាកន្លែងប្រមូលផ្តុំហាងអាហារឆ្ងាញ់ៗជាច្រើនប្រភេទផងដែរ។ ដើម្បីឲ្យដឹងថាមានហាងអ្វីខ្លះ ថ្ងៃនេះ FoodBuzz នឹងមករៀបរាប់ពីឈ្មោះហាងអាហារឆ្ងាញ់ៗដែលមានវត្តមាននៅ The Olympia Mall ៖ 

  • ជាន់ទី១៖ 

នៅជាន់ទី១របស់ The Olympia Mall មានហាងកាហ្វេដ៏ល្បីឈ្មោះ Starbucks ហាងការ៉េម Swensen's និងហាងនំ Krispy Kreme ។ 

  • ជាន់ទី២៖ 

សម្រាប់ជាន់ទី២វិញ អ្នកទាំងអស់គ្នាអាចញ៉ាំយ៉ាអួឆ្ងាញ់ៗនៅ Snow Yogurt និងការ៉េមជាមួយអាហារសម្រន់ឆ្ងាញ់ៗនៅ Dairy Queen ។ ហាងកាហ្វេ Amazon ក៏នៅជាន់នេះដែរណា៎។ 

  • ជាន់ទី៣៖ 

ចំណែកឯហាងនំប៉័ងឈីសល្បីមកពីជប៉ុន SayChiiZu Hokkaido Cheese Toast អ្នកទាំងអស់គ្នាអាចរកទិញបាននៅជាន់ទី៣។ 

  • ជាន់ទី៤៖ 

នៅជាន់ទី៤នេះមានកន្លែងញ៉ាំច្រើនជាងគេដូចជាហាងអាហារសម្រន់ Potato Corner ហាងភីហ្សា The Pizza Company មីហឹរ៧កំរិត KIMMO ហាងអាហាររហ័ស Lucky Burger ហាងម្ហូបកូរ៉េ Bonchon និងម្ហូបខ្មែរ ភោជនី​យដ្ឋាន​ដើម​ចំប៉ា និង ភោជនីយដ្ឋានអណ្ដាតរាំ។ 

  • ជាន់ទី៥៖ 

នៅជាន់ទី៥ អ្នកទាំងអស់គ្នាអាចទៅញ៉ាំនំដូណាត់នៅហាង Big Apple Donuts & Coffee ភីហ្សានៅហាង PEZZO Pizza ភេសជ្ជៈស្រស់ៗនៅ Juicy សាច់អាំងបែបកូរ៉េនៅ Seorae Cambodia - Korean Charcoal BBQ ។ 

ក្រៅពីនេះនៅមានហាងម្ហូបឆ្ងាញ់ៗជាច្រើនទៀតនៅក្នុង Food Garden នៅជាន់ទី៥នេះដូចគ្នាមានដូចជា៖ អាស៊ីស៊ុបត្រីសាម៉ុន, គុយទាវ គុយចាប់ និងប្រហិតសាច់ចង្កាក់, Kimchi Spicy Noodles, TRIPLE SEA, Duck Rice, Cha Payom CAFE និង​ ភូមិម្ទេស ជាដើម។ 

សម្រាប់ព័ត៌មានពីប្រូម៉ូសិន និងការផ្តល់ជូនពិសេសៗពីហាងដែលមាននៅ The Olympia Mall អ្នកទាំងអស់គ្នាអាចតាមដាន Facebook Page, The Olympia Mall ឬក៏ទាក់ទងទៅកាន់លេខ 023 921 969 ៕ 

The Olympia Mall

  • Monireth Blvd (217), Sangkat Veal Vong, Khan 7 Makara, Phnom Penh
  • 023 921 969

អត្ថបទគួរតែអានបន្ទាប់