តម្លៃត្រឹម $18.90 ញ៉ាំបានទាំងស៊ុប Hot Pot និងអាហារមួយសេរី

ថ្មីត្បិតតែអាកាសធាតុក្ដៅ ហើយសើមស្អុះស្អាប់នៅកម្ពុជា តែរឿងទៅញ៉ាំស៊ុបក្ដៅៗជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ ពេលជជែកគ្នាបណ្ដើរ ចាប់សាច់ និងបន្លែដាក់ក្នុងស៊ុបជុំគ្នាបណ្ដើរ គឺមិនអាចនិយាយទេបានតែម្ដង។

Dinner with Hot Pot @Emperors of China

Emperors of China

Emperors of China

ភោជនីយដ្ឋានដែលមានបម្រើស៊ុបបែប Hot Pot មានរាប់មិនអស់ក្នុងរាធានីភ្នំពេញ ហើយក៏អាចនឹងរង់ចាំយូរដើម្បីបានកន្លែងអង្គុយដែរ។ តែសម្រាប់នៅ Emperors of China មិនឲ្យប្រិយមិត្តរង់ចាំយូរឡើយ និងជាភោជនីយដ្ឋានបែបចិនដ៏ប្រណីតមួយដែលមានបម្រើលអាហារចិនជាច្រើនប្រភេទរូមមានទាខ្វៃ ឌីមសាំ អាហារគ្រឿងសមុទ្រ និងជាច្រើនមុខទៀត។

Dinner with Hot Pot @Emperors of China

Dinner with Hot Pot @Emperors of China

Emperors of China ជាកន្លែងដែលល្អបំផុតសម្រាប់ការទទួលទានស៊ុបជួបជុំគ្រួសារចងសម្ព័ន្ដញាតិភាពជាមួយនឹងការផ្ដល់ជួនញ៉ាំឈុតស៊ុបមួយឆ្អែតតម្លៃត្រឹម $18.90 ក្នុងម្នាក់ (សម្រាប់ឈុតធម្មតា) និង $22.90 ក្នុងម្នាក់ (សម្រាប់ឈុតធំ)។

Dinner with Hot Pot @Emperors of China

Dinner with Hot Pot @Emperors of China

Dinner with Hot Pot @Emperors of China

ទោះបីអ្នកហៅឈុតធម្មតា ឬឈុតធំ ទឹកស៊ុបនៅតែមាន 3 រសជាតិសម្រាប់ឲ្យអ្នកជ្រើសរើស មានដូចជា ស៊ីឆ័ន ឆ្អឹងជម្នី និងសាច់មាន់។ មិនតែប៉ុណ្ណោះ ប្រិយមិត្តក៏អាចហៅបានដល់ទៅ 2 រសជាតិក្នុងមួយឆ្នាំង ដែលនឹងមកជាមួយបន្លែ និងសាច់ស្រស់ៗជាច្រើនប្រភេទ រួមមានប្រហិត និងពពុះសណ្ដែងផងដែរ។ គ្រាន់តែបន្ថែមលុយបន្ដិចដើម្បីយកឈុតធំ អ្នកនឹងទទួលបានជម្រើសសាច់លើសហ្នឹងទ្វេរដង មានទាំងសាច់ពពែ គាវសាច់បង្គា និងជាច្រើនទៀត។ តែបើញ៉ាំអស់ ចង់ថែមមួយណា ហៅមួយនោះបានទៀតណា។

Dinner with Hot Pot @Emperors of China

Dinner with Hot Pot @Emperors of China

Dinner with Hot Pot @Emperors of China

Dinner with Hot Pot @Emperors of China

មិនទាន់អស់ទេ!!! ក្រៅពីស៊ុបញ៉ាំមួយឆ្អែតហើយ ក៏មានអាហារញ៉ាំមូយសេរីទៀតផងដែរ។ គ្រាន់តែដើរចូលក្នុងហាង អ្នកនឹងឃើញតុរៀបចំអាហាររួមមានបាយឆា មីឆា និងនំប៉ាវនានា រៀបតម្រៀបគ្នាយ៉ាងស្រស់ស្អាតរង់ចាំអ្នកដើរទៅដួស ឬចាប់មួយស្រឡាញ់។

Dinner with Hot Pot @Emperors of China

Dinner with Hot Pot @Emperors of China

រឿងតមអាហារអី ទុកមួយឡែកសិនទៅ មកញ៉ាំប៊ូហ្វេស៊ុបជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារនៅ Emperors of China ម្ដងម្កាលសោះ។

Dinner with Hot Pot @Emperors of China

បញ្ជាក់៖​ ឈុតប៊ូហ្វេនេះសម្រាប់ការកុម៉្មង់ពីអតិថិជនចាប់ពី 2 នាក់ឡើងទៅប៉ុណ្ណោះ

តម្លៃ៖ $18.90 (ប៊ូហ្វេឈុតធម្មតា) និង $22.90 (ឈុតធំ )

ទីតាំង៖ ផ្ទះលេខ19​ ​ផ្លូវ 168 សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ | Googlemap

អត្ថបទគួរតែអានបន្ទាប់