នាឡិការរោទ៍ម្ដងហើយមិនទាន់ស្វាង ទាល់តែបាន Alarm Clock Coffee ទើបស្វាង!

គ្មានអ្វីឈ្នះកាហ្វេនៅពេលព្រឹកនោះទេ ជាពិសេសគឺកាហ្វេ​ដែលមកពី Alarm Clock Coffee ហ្នឹងឯង ហាងកាហ្វេនេះជា​ ហាងបើកក្នុងស្រុកដោយកូនខ្មែរ ដែលធ្លាប់ជាកូនតូបរឺម៉កតាមដងផ្លូវក្នុងក្រុងភ្នំពេញនៅឆ្នាំ 2016 មួយ។  ដោយមានការគាំទ្រច្រើនពីភ្ញៀវ Alarm Clock Coffee​ Shop ក៍បានពង្រីកខ្លួន​រហូត ដល់ឥឡូវនេះហាងកាហ្វេ  Alarm Clock Coffee​ Shop មានសាខាចំនួន ៥ ក្នុងក្រុងភ្នំពេញ។​ 

អ្វី​ដែល​ធ្វើ​ឱ្យ​ហាង​កាហ្វេ​នេះ​ពិសេស​គឺ​មិន​ត្រឹម​តែ​សេវាកម្ម ឬការយល់ចិត្តទុកដាក់​របស់​ម្ចាស់​ហាងប៉ុណ្ណោះ​ទេ ប៉ុន្តែ​​គុណភាព​កាហ្វេ​ និងផលិតផល ​របស់​ខាងគាត់ក៏មិនណយដែរ។ ដែល Alarm Clock Coffee នាំចូលគ្រាប់កាហ្វេស្រស់ៗ ហើយគ្រាប់កាហ្វេទាំងអស់នោះពួកគេយកទៅដុតលីងខ្លួនឯងទៀត​ ទើបកាហ្វេរបស់គាត់មួយៗចេញមកខុសប្លែកពីកន្លែងដទៃ មានក្លិនឈ្ងុយជាប់ច្រមុះ ហើយរសជាតិស្រាល​​ មិនឈ្ងៀម មិនល្វិង ហើយកាហ្វេគាត់នោះមានហ្វូមទៀត និយាយទៅជាប់ចិត្តតែម្ដង។ កាហ្វេឆ្ងាញ់ហើយ ហាងគេបើកលក់តាំងពីម៉ោង ៦ ព្រឹករហូតដល់ ៥ល្ងាច។ 

ក្រៅពីកាហ្វេ គាត់ក៏មានផ្ដល់ជូនគ្រាប់កាហ្វេឆ្អិន និងឧបករណ៍ឆុងកាហ្វេជាច្រើនប្រភេទផងដែរ មានទតាំងពីម៉ាស៊ីនឆុងកាហ្វេ និងប្រដាប់ប្រដារធ្វើកាហ្វេឡើង។ លើសពីនេះទៀត ទោះបើកបានរយៈពេល 7 ឆ្នាំក៏ដោយ តែ Alarm Clock Coffee នៅតែអាចឆក់យកបេះដូងបង ប្អូនបាន។ Alarm Clock Coffee គឺដូចនាឡិការពេលព្រឹកចឹង ចូលថ្ងៃថ្មី ក្រេបយកកាហ្វេមួយកែវថ្មីទៀតដ៏ឈ្ងុយឆ្ងាញ់។

ចង់ងើបមកជាមួយនិងអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក?  Alarm Clock Coffee អាចជួយអ្នកបាន។ ចាប់ផ្ដើមថ្ងៃថ្មី ​ហើយមកក្រេប​កាហ្វេ​មួយដ៏ឆ្ងាញ់នេះ​ជាមួយ FoodBuzz

ទូរស័ព្ទ៖​ 098 200 927

ទីតាំង៖ Alarm Clock coffee and roastery

ព័ត៌មាន៖​ facebook.com/alarmcoffeeshop

អត្ថបទគួរតែអានបន្ទាប់