ចង់ញ៉ាំនំ Tiramisu រសជាតិស្រាលស្រទន់ រកបាននៅ Ah-Girl 杂货

Ah-Girl 杂货 ជាហាងនំអនឡាញមួយដែលមានលក់នំ Tiramisu ដែលជានំពេញនិយមញ៉ាំទូទាំងពិភពលោក។ នំនេះមានរសជាតិស្រាលស្រទន់ មិនផ្អែមពេក ហើយសម្រាប់ហាង Ah-Girl 杂货 នេះផ្ទាល់គឺមាន ២ រសជាតិដែលមានរសជាតិដើម និងរសជាតិជូរអែម គឺ Berrymisu។ 

Classic Tiramisu មានរសជាតិ Elegant មែនទែន! ស្រទាប់នីមួយៗរួមចូលគ្នាធ្វើឲ្យទទួលបានរសជាតិផ្អែមស្រាលៗ តែល្វីងតិចៗដោយសាររសជាតិកាហ្វេ និងមានក្លិនឈ្ងុយកាហ្វេប្រឿងៗពីនំ Ladyfingers នៅខាងក្នុង​ រួមផ្សំជាមួយគ្រីម Mascarpone ដែលបន្ថែមរសជាតិ និងក្លិនគ្រីមស្រទន់ពេញមាត់តែម្ដង។ សម្រាប់អ្នកដែលចង់សាក មុនពេលញ៉ាំ កុំភ្លេចដាក់នំក្នុងទូទឹកកក ១-២ ម៉ោងមុនញ៉ាំ កុំឲ្យ Texture ប្រែទៅជាទន់ពេក ព្រោះអាចនឹងបាត់បងរសេជាតិពិសេសរបស់នំ។ 

រីឯ Berrymisu វិញមានរសជាតិជូរអែមពី Berry Jam នៅពីលើដែលមើលទៅរលោងៗ គួរឲ្យទំនងចង់ញ៉ាំភ្លាមៗ! Berrymisu នេះ ទោះបីជាមានគ្រីម Mascarpone ពិតមែន ប៉ុន្តែវាមិនធ្វើឲ្យនំទាំងមូលបាត់រសជាតិជូរពី Berries ទេ ដូច្នេះវាមិនទ្រលាន់នោះទេ។ 

នំ Tiramisu ពី Ah-Girl 杂货 ប្រើប្រាស់គ្រឿងផ្សំល្អៗ និងធ្វើដោយយកចិត្តទុកដាក់ ពោរពេញទៅដោយក្ដីស្រឡាញ់។ ទាស់ត្រង់ថានំពីទីនេះមានតែនៅចុងសប្ដាហ៍តែប៉ុណ្ណោះ ដូច្នេះបើចង់ញ៉ាំ ត្រូវកក់ទុកមុន ហើយទទួលបាននៅចុងសប្ដាហ៍! 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Ah-Girl 杂货

Ah-Girl 杂货

  • Online-based

អត្ថបទគួរតែអានបន្ទាប់