After Hours
- After Hours, Abdul Carime St. (21), Phnom Penh, Cambodia
- 077 276 751
ពេលទៅផឹកអីជុំគ្នា ទៅតែកន្លែងដដែលពេកដូចជាអត់សូវរំភើបត្រូវអត់? ក្រុមការងារ FoodBuzz ក៏គិតបែបហ្នឹងដែរ អ៊ីចឹងបានពួកយើងចង់ណែនាំកន្លែងមួយដែលទើបនឹងបើកថ្មីទេ តែទីតាំងល្អណាស់ ជិះតែប៉ុន្មាននាទីពីរង្វង់មូលវិមានឯករាជ្យទេ!
ហាង After Hours ជាកន្លែងជួបជុំល្ងាចៗតែមានបរិយាកាសស្រឡះល្អជាមួយនឹងដើមរុក្ខជាតិអមលម្អពណ៌បៃតងត្រជាក់ភ្នែក ស័ក្តិសមបំផុតសម្រាប់អ្នកដែលចេញពីធ្វើការល្ងាចៗហើយចង់ជួបជុំជាមួយមិត្តភក្តិ ក្រេបស្រាបៀរបណ្តើរ និយាយពីរឿងក្នុងចិត្តបណ្តើរ។
បើនិយាយពីម្ហូបវិញគឺមានច្រើនមុខស្រួលជ្រើសរើសណាស់ដូចជា អាហារសម្រន់ ម្ហូបឆា បាយឆា សាលាដ ផាសស្តា និង គ្រឿងភ្លាស្រស់ៗ។ ពួកយើងសាកមួយបែបដល់ទៅ 2-3 មុខ សុទ្ធតែទំនងៗទាំងអស់ហើយតម្លៃវិញគឺធូរថ្លៃចាប់ពី $2.5 ដល់ $5 ទេ!
មានម្ហូបហើយអត់មានជាតិអាកុលម៉េចកើត! នៅ After Hours មានមិនខ្វះទេ ស្រាបៀរ ស្រាក្រឡុក និងភេសជ្ជៈអាកុល មានជាច្រើនប្រភេទតែម្តង តែអ្វីភ្ញៀវប្រចាំជាងគេនោះគឺ Beer Tower ឬ ស្តេននោះឯង! មួយស្តេនដល់ទៅ 3 លីត្រ ជុំគ្នាត្រូវម៉ាច តែបើហៅជាដបវិញ ទិញ 5 ដបគឺទទួលមាន 2 ហ្វ្រឺៗតែម្តង! សួរមួយ រាល់ដងស្តេនមួយណា? Hanuman ឬ Hoegaarden?
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.