កន្លែងណាត់ជួបដែលមានតំលៃសមរម្យសម្រាប់ទិវានៃក្ដីស្រលាញ់
ទិវានៃក្ដីស្រលាញ់ឬគេហៅកាត់ថាបុណ្យសង្សារកាន់តែខិតចូលមកដល់ហើយ! ទាំងគេទាំងយើងតែងតែបង្ហាញក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួន ហើយពេលខ្លះចង់នាំពួកគេទៅញ៉ាំអាហារមួយពេលដ៏ឆ្ងាញ់។ ប៉ុន្តែជាទូទៅកន្លែងឆ្ងាញ់គឺដឹងតែថ្លៃ ជានេះមូលហេតុដែល FoodBuzz នឹងនាំអ្នកទៅស្គាល់កន្លែងណាត់ជួបដែលមានតំលៃសមរម្យ!
-
Sundown Social Club
គយគន់ថ្ងៃលិចនៅលើបារដំបូលផ្ទះជាមួយនឹងទេសភាពពីលើផ្សាទូលទំពូងប្លែកអារម្មណ៍។ កន្លែងនេះក៏មានអាហារ និង ភេសជ្ជៈឆ្ងាញ់ និងបរិយាកាសរ៉ូមែនទិកទៀតផង!

តំលៃ: 5$ ក្នុងមួយមុខ/ម្នាក់
ទីតាំង: #86 ផ្លូវ 440, ផ្សារទូលទំពូង | GoogleMap
-
Kai Fun Eatery
Kai Fun មានលក់អាហារជាច្រើនប្រភេទគ្រប់មុខក្នុងទំហំតូចៗនិងតំលៃសមរម្យ។ បរិយាសរបស់ Kai Fun គឺពិតជាអំណោយផលសម្រាប់ការណាត់ជួបរបស់អ្នក។
តំលៃ: 1.5$ - 5$ ក្នុងមួយមុខ
ទីតាំង: ផ្លូវ 334, បឹងកេងកង | GoogleMap
-
Gogi Korean BBQ
ប្រសិនជាចង់ញ៉ាំសាច់អាំង Gogi មានលក់សាច់អាំងបែបកូរ៉េនៅក្នុងតំលៃដែលសមរម្យទទួលយកបាន ជាមួយនឹងកន្លែងដែលមានបរិយាកាសល្អ។
តំលៃ: 2.5$ - 10$ ក្នុងមួយមុខ/ម្នាក់
ទីតាំង: ផ្លូវ 118, ខាងក្រោយ Koi IFL
-
Indy House
ញ៉ាំស្តេកក្នុងតំលៃល្អ! នៅទីនេះអ្នកអាចញ៉ាំស្ដេកឆ្ងាញ់ៗដែលមួយចានមានមកជាមួយនូវដំឡូងបារាំងបំពង សាឡាដ និងបាយ!
តំលៃ: 3 – 7$ សម្រាប់ម្នាក់
ទីតាំង: ផ្លូវ 135, ទូលទំពូង| GoogleMap
-
Tom Yum Kung
បើសិនជាចង់ញ៉ាំអាហារខ្មែរនិងថៃវិញ ភោជនីយដ្ឋាននេះពិតជាសមរម្យសំរាប់ការណាត់ជាមួយនឹងតំលៃអាចទទួលយកបាន និងបរិយាកាសស្ងប់ស្ងាត់ និង រ៉ូមែនទិកនៅពេលយប់។
តំលៃ: 2$ - 7$ ក្នុងមួយមុខ
ទីតាំង: ផ្លូវ 278 បឹងកេងកង | GoogleMap
-
ការ៉េមសុងត្រា
ល្បីឈ្មោះជាច្រើនជំនាន់! អាហារនៅតែឆ្ងាញ់និងសមរម្យ!
តំលៃ: 1$ - 5$ ក្នុងមួយមុខ/ម្នាក់
ទីតាំង: ផ្លូវសុធារស នៅជិតព្រះបរមរាជវាំង| GoogleMap
-
Block 11 + K63
អាហារដ្ឋានរទេះទាំង២នេះមានអាហារច្រើនមុខ ជាមួយនឹងបរិយាកាសសមរម្យនៅពេលយប់ និងតន្រ្តីកំដរ ទាំងគេទាំងយើង ប្រាកដជាចូលចិត្ត!
តំលៃ: 1.5$ - 5$ ក្នុងមួយមុខ
ទីតាំង:
Block 11: ផ្លូវ 315 ទួលគោក | GoogleMap
K63: ផ្លូវសម្តេចប៉ាន | GoogleMap
-
Rivercrown
គយគន់មាត់ទន្លេនាពេលថ្ងៃរៀបលិច ជាមួយស្រាក្រឡុកនិងស្រាបៀរចុះតំលៃ50% មានអ្វីល្អជាងនេះ?
តំលៃ: 2.5$ - 5$ ក្នុងមួយមុខ
ទីតាំង: ផ្លូវ 178 កែងវិថីស៊ីសុវត្ថិ ម្ដុំមាត់ទន្លេ | GoogleMap
Bonus: ចម្អិនម្ហូបខ្លួនឯង! គ្រឿងផ្សំចំណាយតិច ហើយមានន័យទៀត។ ម្ហូបនៅហាងក៏មិនស្មើរម្ហូបចម្អិនចេញពីចិត្តដែរ
