AEON សែនសុខបើកហើយ មកមើលមានអីញ៉ាំខ្លះ?
ផ្សារទំនើប AEON Mall សែនសុខស៊ីធីដ៏ថ្មីស្រឡាងគឺបើកសាកល្បងដំណើរការពីថ្ងៃទី30 ឧសភានេះតទៅហើយ ធំជាងមុន ឡូយជាងមុន ហើយអ្វីដែលសំខាន់បំផុតនោះគឺក៏រិតតែសំបូរអីញ៉ាំជាងមុនដែរ ប៉ុន្ដែសំខាន់ផ្សារទើបតែបើកថ្មីចឹង ធំផង មនុស្សច្រើនផង អ្នកខ្លះដើរមិនទាន់សព្វទេហើយក៏មិនច្បាស់ថាមានអ្វីខ្លះប្លែកគួរឲញ៉ាំដែរ ព្រោះមានហាងថ្មីៗច្រើន ប៉ុន្ដែមិនជាបញ្ហាទេ FoodBuzz ជួយបាន! តោះមកមើលទាំងអស់គ្នាមើល AEON Mall សែនសុខស៊ីធីនេះមានអីញ៉ាំខ្លះ?
សំបូរជាងគេនោះគឺភោជនីយដ្ឋានម្ហូបជប៉ុន ចង់ញ៉ាំអីក៏មានដែរ ហើយមានដូចជា៖
-
On The Table Tokyo Cafe
-
Genki Sushi
-
Sushi Tei
-
Ajisen Ramen
-
Taga Udon
-
Bijin Nabe
-
Ringer Hut
ហើយបើចង់ញ៉ាំជាស៊ុបនិងប៊ូហ្វេតក៏មិនខ្វះ៖
-
Little Sheep Hot Pot
-
Shaburi & Kintan Buffet
-
Shabu Shabu
សំរាប់អ្នកចូលចិត្តម្ហូបចិនក៏មានជំរើសច្រើនគួរសមដែរ៖
-
Crystal Jade Kitchen
-
Yi Sang
-
The Asian Kitchen
ចុះបើម្ហូបថៃវិញមានអីខ្លះ?
-
Nature Thai Bistro
-
S&P Thai Restaurant
-
De Boat
-
Look-Chin-Jung
ក្រៅពីនេះក៏នៅមានម្ហូបបែបជាតិសាសន៍ផ្សេងៗ រួមទាំងខ្មែរផងដែរដូចជា
-
ជ័យជំនះ បាញ់ហយណែមនឿង
-
Burger King
-
Pezzo
-
Urban Kitchen
-
Pepper Lunch
-
Kimmo
-
Uy Kuyteav
-
The Pizza Company
-
Park Café
-
Black Canyon
ញ៉ាំឆ្អែតរកអីផ្អែមៗទុកលាងមាត់ ឬ ចង់ទិញនំប៊័ងទុកញ៉ាំនៅផ្ទះក៏មានច្រើនដែរ
-
Auntie Anne’s
-
BreadTalk
-
Tour Les Jours
-
Eric Kayser
-
Looney Tunes
-
Roll Roll Ice Cream
-
Dairy Queen
-
Aqua S
-
Cold Stone
ចង់បញ្ជាក់ផងដែរណាថានេះគឺ FoodBuzz រាប់បញ្ជូលតែហាងដែលចាប់ផ្ដើមដំណើរការសិនប៉ុណ្ណោះ នៅមានហាងមួយចំនួនទៀតដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ដូចជា Food Republic, Jones the Grocer, The Ming Room, Seorae, Master Suki Soup, Domino’s Pizza, Lotteria និង Les Cocktails Skybar នៅជាន់ទី 4 ជាដើម។