រកឃើញហាងកាហ្វេលាក់ខ្លួនពណ៌ខៀវៗ ដែលគេកំពុងល្បីនៅសៀមរាបហើយ!

ពេលក្រុមការងារ FoodBuzz បើកយុទ្ធនាការស្វែងរកកន្លែងថ្មីប្លែកនៅសៀមរាប ក៏ប្រទះឃើញមានកន្លែងមួយកំពុងលេចធ្លោក្នុងចំណោមអ្នកនិយមថតរូបលេង ដែលមានឈ្មោះថា អំពីប្ល៊ូ - About Blue  ជាហាងកាហ្វេសម្ងំលាក់ខ្លួននៅក្នុងផ្លូវតូចក្បែរផាប់ស្ត្រីតយើងហ្នឹង!

ជាមួយនឹងការតុបតែងរចនាខាងក្នុងដោយប្រើពណ៌ខៀវដិតជាគោល ព្រមទាំងការរៀបចំបែបតិចនិយម ហាងកាហ្វេទើបបើកថ្មីនេះរក្សានូវទីធ្លាទូលាយ ទុកជាប្លង់ថតរូបជាច្រើន ដែលអាចឱ្យគ្រប់គ្នាផ្តិតយករូបថតស្អាតៗ ពោរពេញដោយសិល្បៈ និងភាពទាក់ទាញ។

ជ្រុងដែលល្បីជាងគេនៅទីនេះ គឺជណ្តើរកោងពណ៌ខៀវ សម្រាប់ឡើងទៅជាន់ឡៅតឿ…មិនដែលមានអ្នករំលងឡើយ ឱ្យតែមកដល់ហ្នឹង!​

និយាយពីភេសជ្ជៈវិញ…ក៏ប្លែកពីគេដែរ! មិនងាយរកបាននៅកន្លែងផ្សេងទេ៎! ភេសជ្ជៈប្រចាំហាងនាពេលបច្ចុប្បន្ននេះ មានចំនួន ៥មុខ ដែលអាចដាក់ជាមួយកាហ្វេក៏បាន ដាក់តែទឹកដោះគោក៏បាន ដោយមានរសជាតិកាហ្វេទឹកដោះគោ កាហ្វេចេក កាហ្វេត្រាវ កាហ្វេប៊័រ និងកាហ្វេស្លឹកតើយលាយលោត។ 

តែតួឯកប្រចាំហាង មានឈ្មោះថា«កាហ្វេថ្មបាយក្រៀម» ព្រោះវាមានដុំស្ករស្រួយផ្អែមឆ្ងាញ់ពីលើ ហើយក៏មានដាក់ថែមខាងក្រៅ សម្រាប់តម្រូវតាមចំណូលចិត្តនៃកម្រិតភាពផ្អែមរបស់អ្នកញ៉ាំផងដែរ។ 

ភេសជ្ជៈនៅទីនេះ ១មុខណា ក៏មួយកែវតែ ២$ដែរ! ឥលូវនេះមានប្រូម៉ូសិនទិញ ២ថែម១ សម្រាប់ភ្ញៀវទិញនៅហាងផ្ទាល់ រហូតដល់ដាច់ឆ្នាំទៀតផង។

FoodBuzz ឮថា ឆាប់នេះៗនឹងមានការ update ការតុបតែង ព្រមទាំងភេសជ្ជៈតាមរដូវកាលបន្ថែមទៀត ហេតុនេះហើយ កុំភ្លេចតាមដានលើហ្វេសប៊ុករបស់ អំពីប្ល៊ូ ណា៎!

បើមិនអាចទៅដល់ហាងផ្ទាល់ទេ​ ក៏អាចតេកុម្ម៉ង់ពីហាង​ ឬកុម្ម៉ង់តាម foodpanda, NHAM24 និង WOWNOW បាន។

About Blue

អត្ថបទគួរតែអានបន្ទាប់