Abode Bar & Lounge
- #14D, Street 308, Phnom Penh
- 096 202 9229
អ្នកដែលចូលចិត្តបារដែលមានបរិយាកាសបែប ឈៀលៗ រួមនឹងម្ហូបនិងភេសជ្ជៈឆ្ងាញ់ៗអីហ្នឹង ដឹងតែត្រូវចិត្តជាមួយនឹង Abode Bar & Lounge នេះម៉ង! នៅ Abode Bar & Lounge មាន២ជាន់ ក្នុងនោះសម្រាប់ជាន់ផ្ទាល់ដីគឺជាបារ និងជាន់ទី១គឺជា Lounge ផងដែរ។
កូនបារនេះមានទីតាំងនៅលើផ្លូវលំតំបន់ទន្លេបាសាក់ ទោះបីតូចមែនពិតប៉ុន្ដែងាយស្រួលរកមែនទែន។ ពេលទៅដល់ពីមុខហាងអ្នកទាំងអស់គ្នានឹងឃើញទ្វារមួយដែលអមដោយដើមឈើរំលេចជាមួយនឹងភ្លើងពណ៌ ដែលមានភាពទាក់ទាញប្លែកតែម្តង។
ជាពិសេសពេលចូលទៅក្នុង នឹងទទួលបានបរិយាកាសបែបធម្មជាតិតែម្ដងហើយថែមទាំងមានកន្លែងអង្គុយបរិវេណខាងក្រៅទៀតផង។ បើអ្នកទាំងអស់គ្នាមិនចង់អង្គុយនៅខាងក្រៅ នៅទីនេះក៏មានបរិវេណខាងក្នុងដែលមានបរិយាកាសល្អ ចាំទទួលអ្នកទាំងអស់គ្នាផងដែរ។
នៅទីនេះបើកបម្រើជូនអ្នកទាំងអស់គ្នាពីពេលថ្ងៃរហូតដល់ពេលល្ងាចនូវម្ហូបអាហារបែបអឺរ៉ុបជាច្រើនមុខ ហើយក្នុងនោះក៏មានម្ហូបបែប Tapas ដែរណា៎! មិនតែប៉ុណ្ណោះនៅមានភេសជ្ជៈជាច្រើនប្រភេទដូចជាស្រាក្រហម ឬ ស្រាក្រឡុកសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសផងដែរ។ ម្ហូបឆ្ងាញ់ៗដែលមានការរៀបចំយ៉ាងប្រណិត រួមផ្សំជាមួយនឹងស្រាក្រឡុក ធ្វើឱ្យបរិយាកាសក្នុងការទទួលទានអាហាររបស់អ្នកទាំងអស់គ្នាកាន់តែពិសេស។
តោះនៅចាំអីទៀតស្គាល់កន្លែងថ្មីប៉ុណ្ណេះហើយ បបួលមិត្តភក្តិទៅល្ងាចហ្នឹងម៉ងទៅ! សម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 096 202 9229 ឬតាមរយៈ Facebook page, Abode Bar & Lounge៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.