ពូកែសេដពេក អស់កន្លែងទៅហើយមែន? ម៉ោះ! អេដមីននាំទៅកន្លែង Adobe Bar & Lounge បូកគីឡូឈប់សេដ

ចង់សួរប្រិយមិត្តថា រាល់ដងចូលចិត្តទៅChill កាត់ស្ត្រេស ឬកាត់សេដនៅណា៎? ចាំអេដមីននាំទៅកន្លែងមួយ ដែលលាក់ខ្លួនស្ថិតនៅលើផ្លូវ 308​ (ផ្លូវបាសាក់) ស័ក្តិសមសម្រាប់ប្រិយមិត្តដែលចូលចិត្តបរិយាកាសបែបស្រគត់ស្រគំ មានភ្លើងពណ៏តិចៗ​ អមជាមួយនឹងភ្លេងតន្រ្តី និង មិនសូវមានសំលេងរំខានខ្លាំងពីអ្នកជុំវិញ ហើយអាចអង្គុយ Chill បានទាំងខាងក្នុងហាង (Indoor) និងខាងក្រៅដូចគ្នា (Outdoor)។

ម៉ោះ! មកស្គាល់ ភោជនីយដ្ឋាន Abode Bar & Lounge ដែលបំរើសេវាកម្មផ្តល់ជាមុខម្ហូបអាហារបែបបស្ចឹមប្រទេស បែបទាន់សម័យ ប្លែកៗ ជាច្រើនប្រភេទ។ ទីនេះផងដែរ បើកបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចាប់ពីម៉ោងអាហារថ្ងៃត្រង់ រហូតដល់ពេលយប់។ អុីចឹងអត់ចាំបាច់បារម្ភអីទេ ប្រិយមិត្តអាចមកកុម្ម៉ង់ញុាំបានធម្មតាក្នុងពេលសម្រាកអាហារថ្ងៃត្រង់ ឬក្រោយពេលធ្វើការ! 

មកអង្គុយញ៉ាំអីនិយាយគ្នាសប្បាយៗ ឬ រឿងក្នុងចិត្តចឹង អត់អីក្លែមម៉េចកើត។ ពួកយើងកុម្ម៉ង់ ស្រាបៀ Chang មកក្លែមជាមួយ ធ្វើឲ្យត្រជាក់ស្រស់ស្រាយតែម្ដង ដោយស្រាបៀ Chang មានរសជាតិស្រាលស្រទន់ ងាយស្រួលញ៉ាំ និងក្លិនឈ្ងុយ ដែលស៊ីគ្នាជាមួយគ្រប់រសជាតិអាហារ។ មិនតែប៉ុណ្ណោះ ជាស្រាបៀនាំចូលពីបរទេសហើយមានតម្លៃសមរម្យទៀត។ សម្រាប់កនយើងអ្នកដែលឧស្សាហ៍សេដ នៅនេះមានជាការបញ្ចុះតម្លៃសម្រាប់ Chang Classic ដោយមួយដបតម្លៃត្រឹមតែ $1.5 ប៉ុណ្ណោះនៅ ក្នុងម៉ោងរីករាយ​ (Happy Hour) ចាប់ពីម៉ោង 5-7 ល្ងាច ជារៀងរាល់ថ្ងៃ។

 

ប៉ុណ្នឺងងអត់ទាន់អស់ទេ សម្រាប់ខែមេសានេះ Abode Bar & Lounge មានជាការបញ្ចុះតម្លៃពិសេសទៅលើមុខម្ហូបជាច្រើនមុខរហូតដល់ 50% ឯណោះជារៀងរាលថ្ងៃចុងសប្តាហ៍ចាប់ពីម៉ោង 11ព្រឹក -​ 4ល្ងាច ។ ជួបគ្នានៅល្ងាចនេះណា៎! 

Abode Bar & Lounge

អត្ថបទគួរតែអានបន្ទាប់