នំបញ្ចុកស្រុះរសជាតិពិសេស (រសជាតិដើម) ល្បីថាឆ្ងាញ់នៅម្តុំបឹងកេងកង

ហាងនំបញ្ចុកក្បាលត្រីទឹកកាពិនេះបើកលក់មក២០ឆ្នាំមកហើយ ដែលមានទីតាំងនៅខាងត្បូង​សារមន្ទីរទួលស្លែង។ 

ហាងនេះលក់នំបញ្ចុកដាច់រហូតដល់ ១០០ ចានក្នុងមួយថ្ងៃឯណោះ! បើកតាំងពីម៉ោង​ ១១ ព្រឹកដល់ម៉ោង ៧ ល្ងាច អ្នកញ៉ាំអាចទៅញ៉ាំជាអាហារពេលថ្ងៃក៏បាន​ ជាអាហារពេលល្ងាចក៏បាន! រីឯតម្លៃវិញ មានចាប់ពី ៦០០០ រៀលដល់ ២០០០០ រៀល​ ទៅតាមចានតូច ចានធំ។

សាកស្រមៃមើលហ្វេននំបញ្ចុកគ្នាយើង! បាននំបញ្ចុកនេះមួយចានក្ដៅៗ​ ទឹកកាពិប្រៃៗ ជូរៗ ហឹរៗ ហើយកែវ Pepsi ត្រជាក់ៗនៅជិតដៃ ដាក់មួយក្អឹកៗ ជាមួយនំបញ្ចុក ដឹងតែមានកម្លាំងព្រឺសតែម្ដង!

នំបញ្ចុកក្បាលត្រី​ ទួលស្លែង

អត្ថបទគួរតែអានបន្ទាប់