ប្រហិតផ្សារទួលទំពូង​ ចំហៀងផ្លូវ១៥៥ ល្បីយូរឆ្នាំហើយ! ម៉ូយណាគេខ្លះ?

ដូចដែលដឹងហើយថា ម្ដុំទួលទំពូងជាតំបន់សម្បូររបស់ញ៉ាំ ពិសេសនោះគឺអាហារតាមផ្លូវឆ្ងាញ់ៗតែម្ដង! ហើយថ្ងៃនេះ ក្រុមអ្នកចូលចិត្តញ៉ាំ FoodBuzz យើងនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់តូបលក់ប្រហិតមួយនៅជាប់ផ្សារទួលទំពូង ឆ្ងាញ់ហើយតម្លៃសមរម្យទៀតផង!

ហាងនេះមានលក់ប្រហិតចៀនគ្រប់ប្រភេទ ជ្រលក់ជាមួយទឹកសៀងហឹរក៏បាន អត់ក៏បាន តាមចំណូលចិត្ត។

រី់ឯប្រហិតបន្លែវិញ កន្លែងនេះប្រើប្រាស់ប្រហិតត្រីដែលធ្វើខ្លួនឯងផ្ទាល់ ដូច្នេះហើយប្រហិតគឺស្រស់ៗ ថ្មីៗល្អ។

មានប្រហិតឆ្ងាញ់គ្រប់មុខហើយ នៅមានពងទាកូននិងពងគ្រួច ដែលលើកចេញមកពីឆ្នាំងស្ងោរភ្លាមៗ ក្ដៅៗ ជ្រលក់ជាមួយទឹកអំបិលម្រេច ប្រៃៗ ជូរៗ ហឹរតិចៗ ស្រមៃមើលឆ្ងាញ់ប៉ុនណា?

បានហើយ ឈប់ស្រមៃ ទៅទិញប្រហិតពីទួលទំពូងមក ហើយកុំភ្លេចដាក់ Pepsi ពីរបីដបមកតាមផង! ដឹងតែឆ្ងាញ់ ញ៉ាំដកមាត់មិនរួចហើយ!

  • ទីតាំង៖ ផ្សារទួលទំពូង ចំហៀងផ្លូវ១៥៥ 
  • លេខទំនាក់ទំនង៖ ០៨៦ ៤៦២ ២៣២

អត្ថបទគួរតែអានបន្ទាប់