95 Degree Coffee and Bakery: ហាងកាហ្វេសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់
សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះ FoodBuzz ចង់ណែនាំហាងកាហ្វេប្រេនក្នុងស្រុកដែលមានឈ្មោះថា 95 Degree Coffee and Bakery ដែលមានទីតាំងក្រោយផ្លូវប៉ាស្ទ័រយើងនេះ។
![ផ្លាកធំៗងាយស្រួលចំណាំណាស់](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_7069-copy.jpg)
បើនិយាយពីក្នុងហាងវិញគឺមានភាពស្ងប់ស្ងាត់ ពិសេសសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅវិញគឺត្រូវចិត្តស្តូកហ្មង។
![ទីកន្លែងស្ងប់ស្ងាត់ល្អសម្រាប់ការធ្វើ Assignment និងការអានសៀវភៅ](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_7064-copy.jpg)
![ទីកន្លែងធំទូលាយ និង មានផាសុខភាព](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_7067-copy.jpg)
ហាងនេះមានផ្តល់ជូននូវភេសជ្ជៈកាហ្វេជាច្រើន ដែលមានប្រភេទ ក្តៅ ត្រជាក់ ឬក៏ក្រឡុក និយាយទៅមានគ្រប់សព្វហ្មងតាមចំណង់ចំណូលចិត្ត ។
![មួយកែវនេះនឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តឡើយ](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_3127-1-e1513910522259.jpg)
ហើយកាន់តែពិសេសទៀតនោះ 95 Degree មានប្រូម៉ូសិនសម្រាប់បុណ្យណូអែលខាងមុនផងដែរ។ Promotion អីខ្លះ? គឺចាប់ពីថ្ងៃទី 23rd ដល់ 31st ខែធ្នូ រាល់ការទិញភេសជ្ជៈ Pink Ninety-Five ឬ Blue Ninety-Five នឹងទទួលបានការបញ្ចុះតម្លៃចំនួន 50% ភ្លាមៗម៉ង កប់មែនទែន។
![ភេសជ្ជៈ Pink និង Blue កំពុងរងចាំអ្នកទាំងអស់គ្នាជាមួយនឺងការបញ្ចុះតម្លៃ ៥០%](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_3096-e1513910672734.jpg)
![ហើយពួកយើញក៏សូមណែនាំជាពិសេសឲ្យអ្នកទាំងអស់គ្នាភ្លក្សនូវភេសជ្ជៈមួយកែវនេះ](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_3110-e1513910906306.jpg)
បន្តចូលដល់វគ្គនិយាយពីម្ហូបវិញគឺ តម្លៃសមរម្យជាមួយនឹងរសជាតិដ៏ឆ្ងាញ់។ FoodBuzz បានភ្លក្សនូវអាហារមួយចំនួនមានដូចជា Golden Fried Rice ជាមួយនឹង Deep Fried Chicken, Club Sandwich, ហើយនិង មីការីបែបថៃផងដែរ។
![ដូចពាក្យគេថា មិនសាកមិនដឹងទេ](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_7055-copy.jpg)
![រូបរាងសាកសមនឹងរសជាតិ មួយចាននេះមិនអន់ទេ](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_7041-copy.jpg)
![មេឃត្រជាក់ចឹងបានអីក្តៅៗញុំាដឹងតែពិសេសម៉ង](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_7018-copy.jpg)
អ្វីដែលពិសេសចំពោះមីមួយចាននេះគឺ សរសៃមីដែលមានពណ៍ស ស្វិត ដែលនាំយកពីប្រទេសឡាវមកផ្ទាល់តែម្តង ហើយអ្នកអាចរកបានមានតែនៅក្នុងហាង 95 Degree នេះតែមួយគត់ គ្មានពីរទេ។
![គ្រាន់តែមើលក៏ចងើស្រកទឹកមាត់ដែរ](http://www.foodbuzz.site/wp-content/uploads/2017/12/IMG_7063-copy.jpg)
កុំភ្លេចបញ្ជូលលុយ Pi Pay ផង ដើម្បីបានការបញ្ចុះតម្លៃ ១៥% នៅថ្ងៃធម្មតា។
![ពួកយើងបានសាកអាហារទាំងអស់នេះហើយ អ្នកទាំងគ្នាក៏អាចសាកបានដែរនៅ 95 Degree](http://www.foodbuzz.site/wp-content/uploads/2017/12/600x450-14.jpg)
អាស័យដ្ឋាន: #34A ផ្លូវលេខ 240, សង្កាត់ចុតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |Googlemap
តម្លៃ: $1.90+ សម្រាប់ភេសជ្ជៈ និង $3.25+ សម្រាប់ម្ហូប
ម៉ោងបើក: 6:30AM – 8:30PM