ហាងនំខេក 9 ដែលមានតម្លៃសមរម្យហើយឆ្ងាញ់
បន្ទាប់ពីបានអានអត្ថបទពីហាងនំខេកដែលមាននំខេកស្អាតជាងគេហើយ (ចុចទីនេះសម្រាប់អត្ថបទ) លើកនេះពូកយើងបាននាំមកជូនអ្នកទាំងអស់គ្នានូវហាងនំខេក 9 ដែលមានតម្លៃសមរម្យហើយឆ្ងាញ់សម្រាប់អ្នកដែលចង់ធ្វើពិធីខួបកំណើត ឫញុំាលេង XD។
- Rasmey Dara Bakery - រស្មីតារា
អ្នកណាក៏ធ្លាប់លឺពីហាងនេះដែរមែនអត់? ហាងនេះមាននំខេកជាច្រើនក្នុងតម្លៃខុសៗគ្នាទៅតាមទំហំ ហើយក៏មានរសជាតិច្រើនដូចជា សូកូឡា ដូង ស្លឹកតយ។ល។
តម្លៃ៖ ចាប់ពី $5
ទីតាំង៖
- សាខាទី១៖កាច់ជ្រុងរវាងផ្លូវ ១៤៣ និងផ្លូវ ៣៦៨ សង្កាត់ បឹងកេងកង៣ | GoogleMap
- សាខាទី២៖នៅតាមបណ្តោយមហាវិថី កម្ពុជាក្រោម | GoogleMap
- The Cake by Dav
ល្បីថាឆ្ងាញ់ពីបាត់ដំបង ឥឡូវមកដល់ភ្នំពេញហើយ! មិនត្រឹមតែឆ្ងាញ់ទេ តែមានតម្លៃសមរម្យទៀត។
តម្លៃ៖ ចាប់ពី $5
ទីតាំង៖
- សាខាបាត់ដំបង៖ ផ្លូវលេខ៣ ទល់មុខសំអាងការរីតា | GoogleMap
- សាខាកម្ពុជាក្រោម៖220 មហាវិថីកម្ពុជាក្រោម (នៅម្តុំក្រុមហ៊ុន Cellcard) | GoogleMap
- សាខាបឹងកេងកង៖នៅតាមបណ្តោយផ្លូវ ៣១០ កែវពីព្រះផ្លូវត្រសក់ផ្អែម | GoogleMap
- Cake Gallery
តម្លៃចាប់ពី $5 អ្នកនឹងទទួលបាននំខេកដែលឆ្ងាញ់ ហើយឃ្យូតៗទៀត។
តម្លៃ៖ ចាប់ពី $5
ទីតាំង៖ ផ្ទះលេខ ០៩ ផ្លូវ ១៨៧ (នៅម្តុំក្រោយសាលាវ៉ាន់ដា) | GoogleMap
- Joy Cake
នំខេកនៅហាងនេះមានតម្លៃសមរម្យ ជាមួយនឹងរសជាតិច្រើនមុខ និងមិនសូវផ្អែម។
តម្លៃ៖ ចាប់ពី $5
ទីតាំង៖ នៅលើផ្លូវ ១៣២ | GoogleMap
- Hawaii Cake
គឺជាហាងនំខេកតូចមួយដែលស្ថិតនៅតាមដងវិថីកម្ពុជាក្រោម តែក៏មាននំខេកឆ្ងាញ់ដែរ!
តម្លៃ៖ ចាប់ពី $5
ទីតាំង៖ នៅលើដងវិថីកម្ពុជាក្រោម (ទល់មុខម្តុំ Sakura Buffet) | GoogleMap
- Tous Le Jours
ថ្មីៗនេះបាននាំចូលនូវនំខេក ៥រសជាតិថែមទៀត Tous le Jours ក៏មាននំខេកដែលមានតម្លៃសមរម្យនិងរសជាតិឆ្ងាញ់ផងដែរ។
តម្លៃ៖ ចាប់ពី $10
ទីតាំង៖ សាខាផ្សារទំនើបអ៊ីអន, សាខាទួលគោក, សាខាកម្ពុជាក្រោម, សាខាផ្សារទំនើបសុវណ្ណា។ល។
- BreadTalk
សម្រាប់ហាងនេះក៏សំបូរទៅដោយនំខេកឆ្ងាញ់ៗ ហើយស្អាតៗដែរ!
តម្លៃ៖ ចាប់ពី $10
ទីតាំង៖ សាខាម៉ៅសេទុង, សាខា TK Avenue , សាខាសន្ធរមុខ, សាខាស្ទឹងមានជ័យ, សាខាបឹងកេងកង។ល។
- Cerise’s Bakery and Coffee
ទើបតែបើកថ្មី ហាងនេះមានលក់នំខេកជាច្រើន ជាមួយនឹងកាហ្វេនិងនំបុ័ងច្រើនមុខទៀត។
តម្លៃ៖ ចាប់ពី $10
ទីតាំង៖ នៅលើវិថីសម្តេចប៉ែន នុត (ជិតអង់តែនទួលគោក) | GoogleMap
- Dance Bakery & Cafe
សំបូរទៅដោយនំខេកដែលស្អាតហើយមានលក្ខណៈខុសប្លែកពីគេ រីឯរសជាតិវិញក៏ខុសគេដែរ។
តម្លៃ៖ ចាប់ពី $15
ទីតាំង៖ កាច់ជ្រុងផ្លូវប៉ាស្ទ័រ និងផ្លូវ៣០៦ (ទល់មុខ Mo-Mo Paradise) | GoogleMap