7AM Coffee ៖ ហាងក៏ខ្យូត កាហ្វេក៏ឆ្ងាញ់់

ពេលវេលានៅពេលព្រឹកសម្រាប់អ្នកចូលចិត្តញ៉ាំកាហ្វេអាចចាប់ផ្ដើមទៅបានយ៉ាងរលូននិងពេញទីតែម្ដង ប្រសិនបើបានញ៉ាំកាហ្វេដែលត្រូវចិត្ត។ ភាគច្រើនម៉ោង៧ព្រឹកជាពេលដែលថ្ងៃថ្មីចាប់ផ្ដើម ទោះបីថ្ងៃខ្លះអត់ចង់ក្រោកពីគេងយ៉ាងម៉េចក៏ដោយ ឲ្យតែបានក្រេបកាហ្វេហើយដឹងតែស្វាងចែសម៉ង។

ជាមួយនឹងឈ្មោះប្លែកថ្មីរបស់ហាង 7AM​ Coffee ម្ចាស់ហាងទាំង២នាក់បាននឹកឃើញឈ្មោះនេះឡើងក៏ព្រោះតែអត្ថន័យរបស់ម៉ោង៧ព្រឹកបាននាំមកនូវអារម្មណ៍ដែលអ្នកទាំងអស់គ្នាតែងតែចង់ទទួលបានរៀងរាល់ព្រឹកមានដូចជា ថ្ងៃថ្មី កម្លាំងកាយនិងចិត្តក្នុងការចាប់ផ្ដើមធ្វើការងារនិងឱកាសថ្មីៗ នៅពេលដែលមានកាហ្វេជាកត្តាជំរុញ។

មានសូវធំមែន ប៉ុន្តែហាងកាហ្វេ 7AM Coffee បានរចនាផ្នែកខាងក្នុងគួរឲ្យចាប់អារម្មណ៍ មិនស្មុកស្មាញ សាកសមសម្រាប់អ្នកដែលចូលចិត្តស្វែងរកហាងកាហ្វេស្អាតៗដើម្បីថតរូបនិងញ៉ាំកាហ្វេឆ្ងាញ់ៗ។ ចំពោះភេសជ្ជៈគ្រប់មុខនៅ 7AM Coffee សុទ្ធតែមានតម្លៃសមរម្យបើបានសាករួចប្រាកដជាជាប់ចិត្ត ជាពិសេសគឺភេសជ្ជៈប្រចាំហាងគ្រាន់តែឮឈ្មោះហើយគួរឲ្យញ៉ាំតែម្ដង។

សម្រាប់អ្នកដែលអត់ចូលចិត្តញ៉ាំកាហ្វេក៏មិនបាច់ភ័យដែរ ព្រោះនៅ 7AM Coffee មានភេសជ្ជៈច្រើនប្រភេទ ទាំងប្រភេទក្ដៅ ត្រជាក់ ក្រឡុកនិងមានជាតែទៀតផង។ មិនតែប៉ុណ្នោះ នៅ 7AM Coffee មានទាំងនំ Croissant មានរសជាតិឆ្ងាញ់សម្រាប់ញ៉ាំជាមួយភេសជ្ជៈលក្ខណៈជាអាហារពេលព្រឹកក៏បាន។

នៅក្នុងកំឡុងពេលដែលកូវីដកំពុងវាយលុកអ៊ីចេះ អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ុង់ភេសជ្ជៈពីហាងកាហ្វេ 7AM Coffee តាមរយៈកម្មវិធីដឹកជញ្ជូន NHAM24 និង foodpanda បានផងដែរ ដូច្នេះវាកាន់តែមានភាពងាយស្រួល និងមានសុវត្ថភាពសម្រាប់អ្នកទាំងអស់គ្នា។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម អាចចូលតាមដាន Facebook Page, 7AM Coffee បាន ឬក៏ទំនាក់ទំនងទៅលេខ 011 377 757 ក៏បាន៕ 

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

7AM Coffee

  • Corner Sihanouk Blvd. & St. 125 Phnom Penh, Cambodia
  • 011 377 757

អត្ថបទគួរតែអានបន្ទាប់