មកស្គាល់កន្លែងញ៉ាំនំបញ្ចុកខ្មែរពិតៗទាំង 7 ដែលងាយស្រួលរកក្នុងក្រុងភ្នំពេញ

នំបញ្ចុកជាមុខម្ហូបតំណាងប្រទេសកម្ពុជាមួយដែលមានភាពល្បីល្បាញ និងត្រូវបានមកញ៉ាំសឹងតែគ្រប់កម្មវិធី។ នំបញ្ចុកអាចញ៉ាំជាមួយនឹងប្រភេទទឹកសម្លជាច្រើនប្រភេទដូចជា ការី ណាំយ៉ា និងសម្លខៀវ។

#1 នំបញ្ចុកវត្តបទុម

នំបញ្ចុកវត្តបទុមពិតជាមានការទទួលស្គាល់ច្រើន និងមានអតិថិជនជាច្រើនកុះករក្នុងមួយថ្ងៃ។

នំបញ្ចុកវត្តបទុម

នំបញ្ចុកវត្តបទុម

បើកម៉ោង៖ 10AM - 8PM

ទីតាំង៖

  • នំបញ្ចុកសុផាត៖ #78 វិថីឧកញ៉ា ស៊ួរស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 
  • ហាងនំបញ្ចុកសម្លខ្មែរ៖ #2 វិថី សម្ដេចភួង (St.264) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#2 ឡូយកង់ទីន

ប្រជុំទៅដោយអាហារថៃ តែក៏មានបម្រើនូវនំបញ្ចុកខ្មែរបុរាណដែរនៅទីនេះ។

នំបញ្ចុកបុរាណ

នំបញ្ចុកបុរាណ

បើកម៉ោង៖ 7AM - 10PM

ទិតាំង៖ ផ្លូវ 313 កែងនឹងផ្លូវ 584 សង្កាត់បឹកកក់ទី 2 ខណ្ឌដូនពេញ | Googlemap 

#3 ក្រវាញ

ក្រវាញជាភោជនីយដ្ឋានដែលមានជំនាញទៅលើម្ហូបខ្មែរ ដូច្នេះនំបញ្ចុកនៅទៅនេះដឹងតែមួយឆ្ងាញ់ និងគ្រឿងផ្សំគ្មានជាតិគីមីទៀតផង។

ក្រវាញ

ម៉ោងបើក៖ 10:30AM - 9PM

ទីតាំង៖

 

  • សាខាទី 1៖ ផ្ទះលេខ 112 ផ្លូវសុធារស ភ្នំពេញ | Googlemap 
  • សាខាទី 2៖ ផ្លូវលេខ 450 ខាងកើតផ្សារទួលទំពូង ភ្នំពេញ | Googlemap 

#4 ម៉ាក់អាកាំង

ថ្មីត្បិតតែនេះជាហាងលក្ខណៈគ្រួសារ ម៉ាក់អាកាំងមានដល់ទៅ 4 សាខាក្នុងរាជធានីភ្នំពេញ។ ទីនេះមាននូវអាហារខ្មែរ និងបង្អែមជាច្រើនមុខ។

ម៉ាក់អាកាំង

Mak A Kang

ម៉ោងបើក៖ 6AM - 11AM, 2PM - 10:30PM

#5 មាតុភូមិ

មាតុភូមិជាកន្លែងដែលអ្នកអាចរកអាហារខ្មែរបែបស្រុកបាន រួចបញ្ចូលនំបញ្ចុកផងដែរ។

មាតុភូមិ

ម៉ោងបើក៖ 10:30AM - 8:30PM

ទីតាំង៖ គ្រប់ទីតាំងទាំងអស់របស់មាតុភូមិ

#6 ផ្ទះម៉ែក្មេក

ចង់ញ៉ាំនំបញ្ចុក មិនអាចគេចផុតពីផ្ទះម៉ែក្មេកឡើយ។

ផ្ទះម៉ែក្មេក

ម៉ោងបើក៖ 9AM - 10PM

ទីតាំង៖ #38 វិថីសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#7 តាមផ្សារ

និយាយពីតាមផ្សារ ទីណាក៏មានដែរ អត់ខ្វះនំបញ្ចុកខ្មែរ។

នំបញ្ចុកណាំយ៉ា

នំបញ្ចុកសម្លខ្មែរ

បើកម៉ោង៖ ព្រឹករហូតដល់ថ្ងៃត្រង់

Bonus: នំបញ្ចុកត្រូវបានចាត់ទុកជាអាហារពេលព្រឹកដ៏ពេញនិយម ដូច្នេះលោកអ្នកអាចរកញ៉ាំបានសឹងតែគ្រប់តូបតូចៗដែលនៅជិតផ្ទះរបស់អ្នក។

អត្ថបទគួរតែអានបន្ទាប់